សេចក្ដីថ្លែងការណ៍រួមវៀតណាម-ចិន
|
សេចក្ដីថ្លែងការណ៍រួមវៀតណាម-ចិន |
(VOV)_ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅចិន ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥មករា របស់អគ្គលេខាបក្ស លោក Nguyen Phu Trong តាមសេចក្ដីអញ្ជើញ
របស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xí Jìnpíng ភាគីទាំងពីរបានឯក
ភាពចេញសេចក្ដីថ្លែងការណ៍រួម។ សេចក្ដីថ្លែងការណ៍រួមបានលើកច្បាស់ថា៖ភាគីទាំង
ពីរអះអាងថា៖វៀតណាមនិងចិនបន្តរក្សាទិសស្លោក៖អ្នកជិតខាងមិត្តភាព កិច្ចសហ
ប្រតិបត្តិការលើគ្រប់វិស័យ ស្ថិរភាពយូរអង្វែង ឆ្ពោះទៅអនាគត និងស្មារតី៖”អ្នកជិត
ខាងល្អ មិត្តភក្តិល្អ សមមិត្តល្អ និងដៃគូល្អ”។ភាគីទាងពីរត្រូវគោរពគ្នាទៅវិញទៅមក
បង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្រ បង្កើនទំនុកទុកចិត្តខាងនយោបាយដោះស្រាយជំ
លោះអោយសមស្រប ជំរុញកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ដូចគ្នា រួមវិ
ភាគទានច្រើនថែមទៀតចំពោះការជំរុញសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿង
ក្នុងតំបន់និងអន្តរជាតិ។
ភាគីទាំងពីរបានឯកភាពអនុម័តជំរុញជំនួបប្រាស្រ័យ ចាត់តាំងបេសកជន
ពិសេស បង្កើតខ្សែទូរស័ព្ទ Hotline ពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណី ផ្លាស់ប្តូរ
គណៈប្រតិភូជាន់ខ្ពស់វៀតណាម-ចិន ផ្លាស់ប្តូរមតិជាមួយគ្នាអំពីបញ្ហាសំខាន់ៗរបស់
បក្សទាំងពីរ រដ្ឋទាំងពីរ និងស្ថានភាពក្នុងតំបន់ និងអន្តរជាតិ កំណត់និងបញ្ជាណែ
នាំអោយទំនាក់ទំនងរវាងវៀតណាមនិងចិនអភិវឌ្ឍន៍ខ្លាំងក្លាក្នុងដំណាក់កាលថ្មី។
ភាគីទាំងពីរបានចាត់ទុកថា៖វៀតណាមនិងចិនសុទ្ធតែក្នុងដំណាក់កាលសំខាន់
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការអភិវឌ្ឍន៍របស់ប្រទេសនេះ ជាឱកាសសំខាន់សំរាប់ប្រ
ទេសមួយទៀត ប្រមូលផ្តុំជំរុញ លើកកំបស់ប្រសិទ្ធិភាពកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ ដូចជា៖ ការទូត ការពារជាតិ សន្តិសុខ និងអនុវត្តច្បាប់ បង្កើនថែមទៀត
កិច្ចសហប្រតិបត្តិការជាក់ស្ដែង ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម …លៗ
ភាគីទាំងពីរបានពិភាក្សាយ៉ាងស្មោះត្រង់ចំពោះបញ្ហានៅសមុទ្រខាងកើត ហើយ
សង្កត់ធ្ងន់ថា៖ ត្រូវគោរព អនុវត្តតាមគោលការណ៍រួមដែលបានបក្សទាំងពីរ រដ្ឋទាំង
ពីរ ទទួលបាន ប្រើប្រាស់ល្អយន្តការចរចារថ្នាក់រដ្ឋាភិបាល ស្ដីអំពីព្រំដែនវៀតណាម-ចិន។
ភាគីទាំងពីរបានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធិភាព៖”សេចក្តីថ្លែងការណ៍
រួមអំពីប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត(DOC) ” ឯកភាពជំរុញការក
សាង៖”ក្រមប្រតិបត្តិការនៅសមុទ្រខាងកើត (COC)” គ្រប់គ្រងការខ្វែងគំនិតនៅ
សមុទ្រប្រកបដោយល្អប្រសើរ រក្សាបរិយាកាសសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត។
ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌទំនាក់
ទំនងពហុភាគី ដូចជា៖អង្គការសហប្រជាជាតិវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច
អាស៊ី-ប៉ាស៊ីហ្វីក (APEC) អាស៊ាន-ចិន និងរួមគ្នារក្សាសន្តិភាព ស្ថិរភាព និងភាព
សម្បូររុងរឿងក្នុងតំបន់និងអន្តរជាតិ៕