សេចក្ដីថ្លែងការណ៍រួមវៀតណាម-ចិន
(VOVWORLD) - ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣វិច្ឆិកា របស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping នាថ្ងៃទី១៣វិច្ឆិកា ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមវៀតណាម-ចិន។
សេចក្ដីថ្លែងការណ៍រួមវៀតណាម-ចិន
|
ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣វិច្ឆិកា របស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping នាថ្ងៃទី១៣វិច្ឆិកា ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមវៀតណាម-ចិន។ សេចក្ដីថ្លែងការណ៍រួមនេះបានអោយដឹងថា៖ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅវៀត ណាម អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping បានមានជំនួបសន្ទនាជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan។
ភាគីទាំងពីរបានឯកភាពចាត់ទុកថា៖ដំណើរទស្សនកិច្ចលើកនេះរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping ប្រកបដោយជោគជ័យ ល្អប្រសើរ រួមចំណែកសំខាន់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី ធ្វើស៊ីជំរៅថែមទៀតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិន រួមចំណែករក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍នៅលើពិភពលោក៕