សេចក្ដីថ្លែងការណ៍រួមវៀតណាម-ម៉ាឡេស៊ី

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ីរបស់នាយក រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៨សីហា ប្រទេស
ទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីក្របខ័ណ្ឌទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត
រវាងរដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាលម៉ាឡេស៊ី។សេចក្ដីថ្លែងការណ៍រួមនេះបាន
លើកច្បាស់ថាវៀតណាមនិងម៉ាឡេស៊ីឯកភាពបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
សំដៅជំរុញទំនាក់ទំនងទ្វេភាគី បង្កើនទំនុកទុកចិត្តនិងជំរុញខ្លាំងកិច្ចសហប្រតិ
បតិ្តការដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក សមភាពនិងដើម្បីផល
ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
សេចក្ដីថ្លែងការណ៍រួមវៀតណាម-ម៉ាឡេស៊ី - ảnh 1
នាយលរដ្ឋមន្រ្តីវៀតណាមនិងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្ដីពីក្របខ័ណ្ឌទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត

ភាគីទាំងពីរបានឯកភាពជំរុញខ្លាំងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារ
ជាតិរវាងប្រទេសទាំងពីរក៏ដូចជាជាមួយប្រទេសអាស៊ាននានាសំដៅ រួចមណែក
ក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅតំបន់។
ភាគីទាំងពីបា​នឯកភាពនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ច
សហប្រតិបតិ្តការបង្ការប្រឆាំងបទល្មើសឆ្លងដែន និងកិច្ចព្រមព្រៀងទ្វេភាគីស្ដីពី
ការបង្ការប្រឆាំងបទល្មើសជួញដូរមនុស្សយ៉ាងឆាប់រហ័ស។
ភាគីទាំងពីរបានឯកភាពសហប្រតិបតិ្តការយ៉ាងស្អិតរមួយដើម្បីបង្កើនតំលៃប្រាក់
ពាណិជ្ជកម្មទ្វេភាគីឡើង១៥ពាន់លានដុល្លាអាមេរិកឬខ្ពស់ជាងនាឆ្នាំ២០២០។
ភាគីទាំងពីរបានសន្យានឹងជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការលើវិស័យថាមពល ជា
ពិសេសគឺវិស័យប្រេងឧស្ម័ន អគ្គីសនីនិងថាមពលក៏កើតឡើងវិញ ព្រមទាំង
ត្រៀម ខ្លួនជាស្រេចបើកកិច្ចសហប្រតិបតិ្តការលើវិស័យផ្សេងៗទៀតផង។

ស្ដីពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្រ្តីទាំងពីរបានសម្ដែងការព្រួយបារម្ភយ៉ាង
ជ្រាលជ្រៅអំពីបំរ៉ែបំរួលនាពេលថ្មីៗនេះ និងសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការ
រក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅ
សមុទ្រខាងកើត។ភាគីទាំងពីរក៏បានឯកភាពដែរថា តួនាទីជាមជ្ឈមណ្ឌលរបស់
អាស៊ានមានអត្ថន័យដ៏សែនសំខាន់ក្នុងការដោះស្រាយបញ្ហាពោលខាងលើ។
ថ្នាក់ដឹកនាំទាំងពីររូបក៏បានសង្កត់ធ្ងន់ទៅលើកិច្ចសន្យាអនុវត្តយ៉ាងពេញលេញ
និងប្រកបដោយប្រសិទ្ធិភាពនូវសេចក្ដីថ្លែងការណ៍រួមស្ដីពីការប្រតិបតិ្តរបស់ភាគី
នានានៅសមុទ្រខាងកើត (DOC) ក៏ដូចជាសារសំខាន់នៃការទទួលបានក្រម
ប្រតិបតិ្តនៅសមុទ្រខាងកើត (COC) យ៉ាងឆាប់រហ័សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ