សេចក្តីថ្លែងការណ៍រួមវៀតណាម-ហៃទី
(VOVWORLD) /  
|
ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីហៃទីនិងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (VOV) |
Vovworld-ឱកាសនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានបញ្ចប់ដំណើរទស្សនកិច្ចដ៏ជោគជ័យដំណើរទស្សនកិច្ចនៅសាធារណៈរដ្ឋហៃទី ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមវៀតណាម-ហៃទី ថ្ងៃទី២៨មិនា។
សេចក្តីថ្លែងការណ៦រួមបានលើកច្បាស់ថា វៀតណាមនិងហៃទីឯកភាពពង្រឹងនិងពង្រីកនូវទំនាក់ទំនងសហប្រិតបត្តិការប្រកបដោយប្រសិទ្ធភាពរវាង
ប្រទេសទាំងពីរសំដៅរួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន បំរើអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមចីរភាពនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានាសំដៅបង្កើតក្របខ័ណ្ឌកត្តិយុតសម
ស្របនឹងការអភិវឌ្ឍន៍ចីរភាពនូវទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យ។ ភាគីទាំងពីរបានឯកភាពបង្កលក្ខណៈងាយស្រួលដើម្បីរៀបចំសកម្មភាពជួប
ប្រាស្រ័យវប្បធម៍ ជួយឲ្យប្រទេសទាំងពីរខិតជិតគ្នាថែមទៀត បង្កលក្ខណៈងាយស្រួលឲ្យការធ្វើដំណើររបស់ពលរដ្ឋវៀតណាមនិងហៃទីលើដែនដីវៀត
ណាមនិងហៃទី៕
-VOVWORLD