សេចក្តីប្រកាសរបស់ការិយាល័យនយោបាយស្តីពីស្ថានភាពសុខភាពរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong

(VOVWORLD) - នាថ្ងៃទី ១៨ កក្កដា ការិយាល័យនយោបាយបានចេញសេចក្ដីប្រកាសថា៖ នា ពេលកន្លងមក តាមសំណើរបស់ក្រុមប្រឹក្សាឯកទេសទទួលបន្ទុកការថែទាំសុខភាព របស់កម្មាភិបាលមជ្ឈិម លោកអគ្គលេខាបក្ស Nguyen Phu Trong នៅតែគ្រប់គ្រង ការងារផង និងទទួលការព្យាបាល និងថែទាំសុខភាពផង។ 

ការិយាល័យនយោបាយ គណៈលេខា ថ្នាក់ដឹកនាំកំពូល និងតំណាងអចិន្ត្រៃយ៍នៃគណៈលេខា បានដឹកនាំដោយផ្ទាល់ដល់ទីភ្នាក់ងារជំនាញឲ្យផ្ដោតលើការកៀរគរក្រុមសាស្រ្តាចារ្យ វេជ្ជបណ្ឌិត បុគ្គលិកពេទ្យ អ្នកជំនាញចម្បង និងលក្ខខណ្ឌល្អបំផុតសម្រាប់ ការព្យាបាល និងថែទាំសុខភាពជូនលោកអគ្គលេខាបក្ស។ មកដល់ពេលនេះ ដោយ សារការតម្រូវឲ្យបន្តផ្តល់អាទិភាពនិងពេលវេលាសម្រាប់លោកអគ្គលេខាបក្ស ផ្តោត លើការសម្រាកព្យាបាល ហើយដើម្បីធានាការគ្រប់គ្រងរួមរបស់គណៈកម្មាធិការមជ្ឈិម បក្សនោះ ការិយាល័យនយោបាយ និងគណៈលេខា ដោយផ្អែកលើបទប្បញ្ញត្តិការងារ របស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខានីតិកាលទី ១៣ នាពេលខាងមុខនេះ ការិយាល័យនយោបាយបានចាត់តាំង លោក To Lam សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋ ដឹកនាំការងាររបស់គណៈកម្មា ធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខា អនុលោមតាមទំនួល ខុសត្រូវ និងអំណាចកំណត់ដោយ ការិយាល័យនយោបាយ។

ការិយាល័យនយោបាយអំពាវនាវឱ្យបក្សទាំងមូល ប្រជាជនទាំងមូល និង កងទ័ពទាំងមូល ជឿជាក់យ៉ាងដាច់ខាតលើការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ ពង្រឹងសាមគ្គីភាព ឯកភាព រួមដៃគ្នាបន្តពង្រីកលទ្ធផល សមិទ្ធិផលសំខាន់ៗ និងទូលំ ទូលាយដែលប្រទេសជាតិសម្រេចបាន ខិតខំប្រឹងប្រែង ជំនះពុះពារលើការលំបាក និងបញ្ហាប្រឈមនានា សម្រេចបានជោគជ័យនូវគោលដៅដែលមហាសន្និបាតបក្ស ទូទាំងប្រទេសលើកទី១៣បានដាក់ចេញ; រក្សាយ៉ាងរឹងមាំនូវស្ថិរភាពនយោបាយ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី និងសន្តិសុខជាតិ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ជំរុញខ្លាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ថែទាំឲ្យបានល្អដល់ជីវភាព ខាងសម្ភារៈនិងខាងស្មារតីរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ