សេចក្តីសម្រេចចិត្តនៃសម័យប្រជុំប្រចាំខែធ្នូឆ្នាំ២០១៣របស់រដ្ឋាភិបាលវៀតណាម
(VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ទើបនឹងបានចេញ
សេចក្ដី សម្រេចចិត្តអំពីសម័យប្រជុំប្រចាំខែធ្នូឆ្នាំ២០១៣របស់រដ្ឋាភិបាលវៀតណាម។ សេចក្ដីសម្រេចចិត្តនេះបានលើកច្បាស់ថា៖រដ្ឋាភិបាលវៀតណាមស្នើគ្រប់រដ្ឋមន្ត្រី ប្រធានស្ថាប័នចំណុះរដ្ឋាភិបាល ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងទីក្រុង ចំណុះមជ្ឈឹម បន្តពង្រីករាល់សមិទ្ធិផលដែលទទួលបាន ជំនៈពុះពារ លើរាល់ការ លំបាកសាកល្បង ម្ចាស់ការ ប្តេជ្ញាចិត្ត ខំប្រឹងប្រែងសម្រេចផែនការឆ្នាំ ២០១៤។
|
សម័យប្រជុំប្រចាំខែវិច្ឆការបស់រដ្ឋាភិបាលវៀតណាម(http://vpcp.chinhphu.vn/) |
ស្ដីពីការងារបញ្ជាណែនាំរបស់រដ្ឋាភិបាល សេចក្ដីសម្រេចចិត្តនេះបានសង្កត់ធ្ងន់
ទៅលើរយៈពេលប្រមូលផ្តុំអោយការងារកសាងបែបបទនិងអនុវត្តកម្មវិធីការងារ។ ខុទ្ទកាល័យរដ្ឋាភិបាលទទួលយកមតិរបស់បណ្ដាសមាជិករដ្ឋាភិបាល និងមតិផ្សេងៗ ទៀតនៅក្នុងកិច្ចប្រជុំចំពោះតំបន់និមួយៗ សម្រេចរបាយការណ៍បូកសរុបការងារ
បញ្ជាណែ នាំក្នុងឆ្នាំ ២០១៣ និងកម្មវិធីធ្វើការឆ្នាំ ២០១៤ របស់រដ្ឋាភិបាលដើម្បីគ្រប់
ក្រសួង ស្ថាប័ន តំបន់លាតត្រដាងអនុវត្ត។
ស្ដីពីបណ្ដាភារកិច្ច ដំណោះស្រាយសំខាន់ៗបញ្ជាណែនាំអនុវត្តផែនការអភិវឌ្ឍន៍
សេដ្ឋកិច្ច សង្គម និងគំរោងថវិការដ្ឋឆ្នាំ ២០១៤ នាយករដ្ឋមន្ត្រីបានស្នើអោយខុទ្ធកា
ល័យរដ្ឋាភិបាលត្រូវធ្វើអធិបតី រួមសហការជាមួយក្រសួងផែនការនិងវិនិយោគ បន្ត
ទទួលយក មតិរបស់សមាជិករដ្ឋាភិបាលនានា និងមតិនៅក្នុងកិច្ចប្រជុំជាមួយតំបន់
ផ្សេងៗ សុក្រិដ្ឋសេចក្ដីសម្រេចចិត្ត ដើម្បីនាយករដ្ឋមន្ត្រីរដ្ឋាភិបាលចេញ សេចក្ដី
សម្រេច ចិត្ត ស្ដីពីបណ្ដាភារកិច្ច ដំណោះស្រាយស្នូលស្ដីពីការបញ្ជាណែនាំអនុវត្ត
ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងគំរោងថវិការដ្ឋឆ្នាំ ២០១៤៕