សញ្ញាកែលម្អទំនាក់ទំនងអាមេរិក - EU
(VOVWORLD) -កាលពីឆ្នាំទៅមិញ រដ្ឋអំណាចអាមេរិកបានបន្ទាបថ្នាក់ការទូតរបស់ក្រុមបេសកកម្ម EU ប្រចាំនៅទីក្រុង វ៉ាស៊ីនតោនពីថ្នាក់"ជាតិ" ចុះនៅថ្នាក់"អង្គការអន្តរជាតិ"។
អាមេរិកបានប្រកាសស្ដារឡើងវិញនូវថ្នាក់ការទូតរបស់ក្រុមបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន (រូបថត: USEU.usmission.gov/TTXVN) |
នាថ្ងៃទី ៤ ខែមិនា អាមេរិកបានប្រកាសស្ដារឡើងវិញនូវថ្នាក់ការទូតរបស់ក្រុមបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ហើយហៅសហភាពនេះគឺជាដៃគួ ១ ដ៏សំខាន់បំផុតរបស់អាមេរិក។ ការប្រកាសពោលខាងលើត្រូវបានធ្វើឡើង ក្នុងបរិបទដែលបណ្ដាការចរចាពាណិជ្ជកម្ម រវាងអាមេរិក និង EU ដែលកំពុងជាប់គាំងគ្រោងនឹងបន្តឡើងវិញ។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាង អាមេរិកនិងសហភាពអឺរ៉ុបកើតភាពតានតឹងក្នុងឆ្នាំ២០១៨ បន្ទាប់ពីលោក ប្រធានាធិបតី Donald Trump បានតម្លើងពន្ធលើទំនិញអាលុយមីញ៉ូមនិងដែកថែបដែលនាំចូលពីសហភាពអឺរ៉ុបនិងដៃគូមួយចំនួន។ កាលពីឆ្នាំទៅមិញ រដ្ឋអំណាចអាមេរិកបានបន្ទាបថ្នាក់ការទូតរបស់ក្រុមបេសកកម្ម EU ប្រចាំនៅទីក្រុង វ៉ាស៊ីនតោនពីថ្នាក់"ជាតិ" ចុះនៅថ្នាក់"អង្គការអន្តរជាតិ"។