ស៊ូដង់ខាងត្បូងលុបបំបាត់ចោលបណ្ដាការចរចារផ្ទាល់តាមផែនការជាមួយស៊ូដង់
|
ស៊ូដង់ខាងត្បូងលុបបំបាត់ចោលបណ្ដាការចរចារផ្ទាល់តាមផែនការជាមួយស៊ូដង់ (http://thanhtravietnam.vn) |
នាថ្ងៃទី ២១ កក្កដា ស៊ូដង់ខាងត្បូងបានប្រកាសថា៖ លុបបំបាត់ចោលបណ្ដាការចរចារ
ផ្ទាល់ តាមផែនការជាមួយស៊ូដង់ បន្ទាប់ពីពេល ចោទប្រកាន់ Khactum អនុវត្តការ វាយ ប្រហារតាមជើងអាកាស ថ្មី១ ទៅលើដែនដីស៊ូដង់ខាងត្បូង។ អ្នកនាំពាក្យ នៃក្រុម
ចរចារ ស៊ូដង់ខាងត្បូង Atif Kiir បានអោយដឹងថា៖ នាបច្ចុប្បន្ន មានរបៀបចរចារ តែមួយគត់ គឺ តាមរយះ គណះកម្មាធិការសម្រុះសម្រួលរបស់ សហភាពអាហ្វ្រិក ។
បណ្ដាការចរចាររវាងស៊ូដង់ និងស៊ូដង់ខាងត្បូង ត្រូវបានផ្អាក់ ដោយសារការពើប
ប្រយុទ្ធគ្នា នៅតំបន់ព្រំដែនយ៉ាងខ្លាំងក្លា។ ប្រការនេះបានធ្វើអោយ អង្គការសហប្រជា
ជាតិ ត្រូវចេញសេចក្ដីសម្រេចចិត្ត ស្នើភាគីទាំងពីរ ត្រូវឈប់បាញ់ និង ចាប់ផ្តើម បណ្ដា ការចរចារឡើងវិញ នៅEtiopi ដោយសហភាពអាហ្វ្រីកធ្វើជាអធិបតីភាព។ សេចក្ដីសម្រេច ចិត្តនេះ បានកំណត់ រយះពេលចុងក្រោយ គឺថ្ងៃទី ២ សីហា ស៊ូដង់ និងស៊ូដង់ខាងត្បូង
ត្រូវការដោះស្រាយបណ្ដាការប្រជែងដណ្ដើមអំពីការកំណត់ព្រំដែន ក៏ដូចជាផលប្រយោជន៍
អំពីប្រេងរ៉ែ និងបណ្ដាបញ្ហាផ្សេងៗទៀត ប្រសិនបើមិនដូច្នេះ នឹងត្រូវប្រឈមមុខនឹងបណ្ដា
វិធានការដាក់ទណ្ឌកម្ម។ វង់ចរចារថ្មី តាមគំរោងនឹងបើកនាថ្ងៃទី ២២ កក្កដា នៅរដ្ឋធានី
Adi Abeba របស់ Etiopi ដែរ៕