សេដ្ឋកិច្ចទីក្រុងហូជីមិញបន្តអភិវឌ្ឍន៍ចីរភាព
|
សេដ្ឋកិច្ចទីក្រុងហូជីមិញបន្តអភិវឌ្ឍន៍ចីរភាព(khoavanhoc-ngonngu.edu.vn) |
(VOV)_នាព្រឹកថ្ងៃទី២៧ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van
Ninh បានជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុងហូជី
មិញ (ភាគខាងត្បូងវៀតណាម) អំពីសភាពការណ៍សេដ្ឋកិច្ច សង្គមក្នុងរយៈពេល ៥ខែដើមឆ្នាំ ២០១៤និងការរៀបចំភាគហ៊ុនភាវូបនីយកម្មអង្គភាពអាជីវកម្មរដ្ឋ។ ពីដើមឆ្នាំមកសភាពការណ៍សេដ្ឋកិច្ច សង្គមរបស់ទីក្រុងហូជីមិញ បន្តស្ថិរភាពកំណើនសេដ្ឋកិច្ចល្អ ការប្រមូលថវិការដ្ឋសម្រេចបាន៤៦%នៃផែនការឆ្នាំ តំលៃពា
ណិជ្ជកម្មនាំចេញទទួលបានជិត២,៨ លានដុល្លារអាមេរិក កើតជិត២១% បើប្រៀប
នឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ការទាក់ទាញទុនវិនិយោគពីបរទេសទទួល
បាន៧៣៩ លានដុល្លារអាមេរិក កើន៤ដងបើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ
មិញ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានវាយតំលៃខ្ពស់ ចំពោះ ការទាក់ទាញវិនិយោគពីបរទេសរបស់ទីក្រុង និងស្នើថាត្រូវបំភ្លឺរាល់ការ
លំបាក លំបិនរបស់អង្គភាពអាជីវកម្មចំនួន៣០អង្គភាព ដែលស្ថិតនៅក្នុងចំណោម
មុខ សញ្ញាត្រូវអនុវត្តភាគហ៊ុនភាវូបនីយកម្ម ក្នុងឆ្នាំ២០១៤និងឆ្នាំ២០១៥ និងស្នើ
ទីក្រុងត្រូវរួមសហការជាមួយមជ្ឈឹម ស្វែងរកដំណោះស្រាយនានា សំដៅអនុវត្ត
គោល ដៅដែលបានដាក់ចេញ៕