សេដ្ឋកិច្ចវៀតណាមត្រូវបានវាយតំលៃថានឹងទទួលបានកំណើនយ៉ាងលឿន

សេដ្ឋកិច្ចវៀតណាមត្រូវបានវាយតំលៃថានឹងទទួលបានកំណើនយ៉ាងលឿន - ảnh 1
ទិដ្ឋភាពនៃក្រុមហ៊ុនតម្បាញ់កាត់ដេមួយរបស់វៀតណាម (រូបថត៖TTXVN)

(VOVworld) - ក្នុងប៉ុន្មានថ្ងៃដំបូងឆ្នាំ២០១៧ មជ្ឈដ្ឋានអ្នកជំនាញការសេដ្ឋកិច្ច
អន្តរជាតិបានព្យាករណ៍ថា វៀតណាមបន្តជាចំណុចលេចធ្លោមួយអំពីកំណើនសេដ្ឋ
កិច្ចនៅអាស៊ីអាគ្នេយ៍និយាយដោយឡែកនិងពិភពលោកនិយាយរួម។កាសែត “The
Star Online” របស់ម៉ាឡេស៊ីព្យាករណ៍ថា ក្នុងឆ្នាំ២០១៧ វៀត ណាមនៅជាខឿនសេដ្ឋ
កិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចមានដែលកំណើន ខ្ពស់ដោយបរិមាណទំនិញ
នាំចេញបានកើនឡើង។ក្នុងពេលនោះ ធនាគារពិភពលោក អាស៊ី (ADB) ព្យាករណ៍
ថា ក្នុងឆ្នាំ២០១៧ ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀត ណាមនឹងកើនឡើង៦,៣%។
លោក​Frederic Neumann សហនាយកមជ្ឈ មណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចអាស៊ីនៅ
ធនាគារ HSBC Hongkong (ចិន) ព្យាករណ៍ ថា វៀតណាមនឹងរក្សាកំណើនដ៏ខ្លាំង
ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ហើយពង្រីកបាន ទីផ្សារនាំចេញលើពិភពលោកផង
ដែរ។ទីភ្នាក់ងារសារព័ត៌មាន Bloomberg ក៏បានលើកឡើងចំណុចមួយគួរឲ្យកត់
សម្គាល់គឺនេះជាលើកដំបូងក្នុងអំឡុង២ឆ្នាំកន្លងទៅដែល ប័ណ្ណភាគហ៊ុននៃសហ
គ្រាសវៀតណាមត្រូវបានវាយតំលៃថា មាន តំលៃខ្ពស់ជាងបើប្រៀបនឹងប័ណ្ណភាគ
ហ៊ុននៃប្រទេសជិតខាងនានានៅអាស៊ី អាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ