សេដ្ឋកិច្ចវៀតណាមមានសញ្ញាងើបឡើងវិញ

(VOVworld)-ក្នុងសន្និសីទកាសែតជាប្រចាំបន្ទាប់ពីសម័យប្រជុំរដ្ឋាភិបាលខែវិច្ឆិកា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២ធ្នូ នៅទីក្រុងហាណូយ រដ្ឋមន្រ្តីនិងជា ប្រធានខុទ្ទកា
ល័យ រដ្ឋាភិបាលលោក Nguyen Van Nen ឲ្យដឹងថា យោងតាមសញ្ញាគួរឲ្យគត់ សម្គាល់នៃស្ថានភាពសេដ្ឋកិច្ចសង្គមខែវិច្ឆិកា និង១១ខែក្នុងឆ្នាំ២០១៣ រដ្ឋាភិបាល
ពិនិត្យថា ខឿនសេដ្ឋកិច្ចវៀតណាមកំពុងងើបឡើងវិញ។ បណ្តាសមាជិក រដ្ឋាភិ
បាលបានយល់ព្រមលើវិធានការជាច្រើនដែលត្រូវអនុវត្តន៌ក្នុងខែធ្នូ សំដៅសម្រេច
ឲ្យបានផែនការឆ្នាំ២០១៣ ក្នុងនោះមានដំណោះស្រាយប្រឆាំងការដម្លើងថ្លៃដើម្បី
ធានាឲ្យប្រជាជនទទួលពិធីបុណ្យចូលឆ្នាំប្រពៃណីបានប្រព្រឹត្តទៅក្នុង ក្តីសប្បាយ
រីករាយ សន្សំសំចៃ និងសុវត្ថិភាព។

សេដ្ឋកិច្ចវៀតណាមមានសញ្ញាងើបឡើងវិញ - ảnh 1
សម័យប្រជុំរដ្ឋាភិបាលខែវិច្ឆិកា (រូបថតៈvneconomy.vn)

        ឆ្លើយសំនួររបស់អ្នកយកព័ត៌មានស្តីអំពីការធ្វើរចនាសម្ព័ន្ធឡើងវិញបំណូល សម្រាប់ប្រជាជននិងអង្គភាពអាជីវកម្មនៅភាគកណ្តាលដែលរងផលប៉ះពាល់
ដោយគ្រោះធម្មជាតិ ទឹកជំនន់នាពេលកន្លងទៅទេសាភិបាលរងធនាគាជាតិ
លោក Nguyen Dong Tien ឲ្យដឹងថា៖

        “យើងខ្ញុំវាយតម្លៃថា មានខេត្តចំនួន១០រងការខូចខាត ដែលទាក់ទិនដល់ ខ្ទង់កម្ចីធនាគាដោយចំនួនទឹកប្រាក់ជាង១ពាន់៥រយលានដុង។ អនុវត្តន៌ការ បញ្ជាណែនាំរបស់ធនាគារដ្ឋ ប្រព័ន្ធធនាគាពាណិជ្ជកម្មបានរៀបចំរចនាសម្ព័ន្ធ
បំណុលឡើងវិញចំនួន​៣០០ពាន់លានដុង។ ជាពិសេស បណ្តាធនាគាពាណិជ្ជ
កម្មរដ្ឋបានលាតត្រ ដាងអនុវត្តន៌រាល់ខ្ទង់កម្ចីថ្មី ដើម្បីស្ថិរភាពជីវភាពរស់នៅ
របស់ប្រជាជននៅ តំបន់រង់ផលប៉ះពាល់ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ