សេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍ស្មើរគ្នាលើវិស័យនានា
|
សេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍ស្មើរគ្នាលើវិស័យនានា |
Vovworld-នារសៀលថ្ងៃទី២៧វិច្ឆិកានៅក្រុងហាណូយរដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមលោក Nguyen Van Nen បានធ្វើអធិបតីសន្និសីទកាសែតរដ្ឋាភិបាលសាមញ្ញខែវិច្ឆិកាឆ្នាំ២០១៥។ រដ្ឋមន្ត្រី Nguyen Van Nen បានឲ្យដឹងថា សម័យប្រជុំសាមញ្ញរបស់រដ្ឋាភិបាលដែលប្រព្រឹត្តទៅនាថ្ងៃដដែលដោយនាយករដ្ឋមន្ត្រីលោក Nguyen Tan Dung ធ្វើអធិបតីបានវាយតំលៃស្ថានភាពសេដ្ឋកិច្ចសង្គមខែវិច្ឆិកានិង១១ខែអភិវឌ្ឍន៍ស្មើរគ្នាលើវិស័យទាំងអស់។ ក្នុងឆ្នាំ២០១៥អត្រាកំណើន GDP របស់វៀតណាមទទួលបានជាង៦,៥%។ នាពេលខាងមុខ ធនាគារជាតិវៀតណាមនឹងបន្តតាមដានបំរ៉ែបំរួលម៉ាក្រូសេដ្ឋកិច្ចរូបីយវត្ថុក្នុងប្រទេសនិងអន្តរជាតិដើម្បីមានការគ្រប់គ្រងសមស្រប៕