ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជារៀបចំពិធីរំលឹកខួបលើកទី ៧៤ ទិវាបុណ្យជាតិវៀតណាម
(VOVWORLD) -លោក Vu Quang Minh បានរំលឹកអំពីអត្ថន័យដ៏ធំធេងនៃបដិវត្តខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា ដែលជាព្រឹត្តិការណ៍ដ៏ត្រចះត្រចង់ក្នុង ប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាម។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh អញ្ជើញថ្លែងក្នុងពិធី |
នាយប់ថ្ងៃទី ២៩ ខែសីហានៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជា ណាចក្រកម្ពុជាបានប្រារព្ធពិធីជប់លៀង អបអរសាទរខួបលើកទី ៧៤ នៃទិវាបុណ្យជាតិវៀតណាម។
អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh បានរំលឹកអំពីអត្ថន័យដ៏ធំធេងនៃបដិវត្តខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា ដែលជាព្រឹត្តិការណ៍ដ៏ត្រចះត្រចង់ក្នុង ប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀត ណាម។លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានវាយតម្លៃថាទំនាក់ទំនងរវាងវៀតណាម - កម្ពុជាក្នុងរយៈពេលកន្លងទៅ ទទួលបានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ក៏ដូចជាសម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ជាច្រើនផងដែរ។
ចំណែកឯ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានអះអាងថា កម្ពុជា និងវៀតណាមជានិច្ចកាលពង្រឹង និងពង្រីកទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិរភាពយូរអង្វែង ដើម្បីផលប្រយោជន៍រួមរវាងប្រទេសទាំងពីរកម្ពុជា និងវៀតណាម៕