ស្ថានទូតវៀតណាមប្រចាំនៅចិនរៀបចំជប់លៀងអំណរនិទាឃៈរដូវឆ្នាំមមែសប្តស័ក
|
ស្ថានទូតវៀតណាមប្រចាំនៅចិនរៀបចំជប់លៀងអំណរនិទាឃៈរដូវឆ្នាំមមែសប្តស័ក (VOV) |
Vovworld-រួមជាមួយបរិយាកាសអំណរបុណ្យតេតរបស់ជនរួមជាតិនៅទូទាំង
ប្រទេស នាយប់ថ្ងៃទី១៣កុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅទីក្រុងប៉េកាំង(ចិន)
បានរៀបចំពិធីជួបមុខសហគមន៍ជនវៀតណាមនៅចិននិងរៀបចំជប់លៀងអំណរ
បុណ្យតេតប្រពៃណី។ នៅជំនួបមុខនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន
លោក Nguyen Van Tho បានរាយការណ៍រាល់លទ្ធផលអំពីសេដ្ឋកិច្ចសង្គមរបស់
វៀតណាមដែលទទួលបានក្នុងឆ្នាំកន្លងទៅ។ ស្ដីពីទំនាក់ទំនងរវាងវៀតណាមនិង
ចិន លោក Nguyen Van Tho បានអះអាងថាបក្សរដ្ឋាភិបាលវៀតណាមជានិច្ចកាល
គោរពអភិវឌ្ឍន៍ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យជា
មួយចិន។ ឯកអគ្គរដ្ឋទូត Nguyen Van Tho មានបំណងជនវៀតណាមនៅចិនបន្ត
មានការរួមចំណែកដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ជាស្ពានតភ្ជាប់បង្កើន
ពង្រឹងទំនាក់ទំនងមិត្តភាពវៀតណាម-ចិន៕