ស្ថានទូតវៀតណាមប្រចាំនៅឡាវរៀបចំពិធីជួប​លៀងអបអរសាទរលើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម -ឡាវ ​

 

នាយប់ថ្ងៃទី ១៨ កក្កដា ស្ថានទូតវៀតណាម ប្រចាំនៅឡាវ បានរៀបចំពិធីជួប​លៀង អបអរសាទរ ឆ្នាំ សាមគ្គីភាព មិត្តភាពឡាវ- វៀតណាម វៀតណាម -ឡាវ ​២០១២ ​លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត និង លើកទី ៣៥ ទិវាចុះហត្ថលេខាលើសន្ធិ​សញ្ញាមិត្តភាពលើគ្រប់វិស័យ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម Ta Minh
Chau អះអាងថា៖ ចំណងសាមគ្គីភាព ជិតស្និទ្ធរវាងប្រទេសទាំងពីរ វៀតណាម​និងឡាវ​កាន់តែបានអះអាងពី ១ថ្ងៃទៅ១ថ្ងៃ។ នាសព្វថ្ងៃ ក្នុងសភាពការណ៍ថ្មី ប្រទេសទាំងពីរ​កំពុងប្រឈមមុខនឹងឱកាស និងការលំបាកសាក់ល្បងជាច្រើន ​ទំនាក់ទំនង​សហប្រតិ បត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកាន់តែបានបញ្ជាក់ពី១ថ្ងៃទៅ១ថ្ងៃ។ រីឯ នាយករដ្ឋមន្ត្រីឡាវ Thongsing Thammavong បានសង្កត់ធ្ងន់ថា៖​ទំនាក់ទំនង​សាមគ្គី​ភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាកក្តាសំរេចកំណត់ជោគជ័យ​ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍នៃប្រទេសទាំងពីរ។ បក្ស និងរដ្ឋឡាវ នឹងខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ដើម្បីនាំទំនាក់ទំនងពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យ ជាមយយវៀតណាម ជ្រួតជ្រាបយ៉ាងជ្រាលជ្រៅ និង ក្លាយទៅជា មនោ
សញ្ចេតនា សតិអារម្មណ៍នយោបាយ របស់កម្មាភិបាល បក្ខជន និងប្រជាជនឡាវ​គ្រប់រូប៕

ស្ថានទូតវៀតណាមប្រចាំនៅឡាវរៀបចំពិធីជួប​លៀងអបអរសាទរលើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម -ឡាវ ​ - ảnh 1
ស្ថានទូតវៀតណាមប្រចាំនៅឡាវរៀបចំពិធីជួប​លៀងអបអរសាទរលើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម -ឡាវ ​(http://www.vietnamplus.vn/)


ប្រតិកម្មទៅវិញ

ផ្សេងៗ