ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែលបន្តចេញអនុសាសន៍សម្រាប់សហគមន៍
(VOVWORLD) - ដើម្បីធានាបាននូវសុវត្ថិភាពដាច់ខាត ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រា អ៊ែលបានផ្តល់អនុសាសន៍ថា សហគមន៍ជន វៀតណាម ត្រូវតាមដានជាប្រចាំនូវបច្ចុប្បន្នភាពស្ថានភាពនៅលើប្រព័ន្ធផ្សព្វផ្សាយដ៏មានកិត្យានុ ភាពក្នុងតំបន់
នៅចំពោះមុខហានិភ័យនៃជម្លោះកាន់តែស្មុគស្មាញឡើង បន្ទាប់ពីមេដឹកនាំជាន់ខ្ពស់នៃកងកម្លាំងហាម៉ាសនិងក្រុមហេសបូឡាត្រូវស្លាប់ ហើយនៅថ្ងៃទី ៤ ខែសីហា បានកើតមានឡើងរឿងចាក់សម្លាប់ភេរវកម្មមួយនៅក្នុងតំបន់ ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែលនៅថ្ងៃដដែលបានចេញការព្រមានដោយស្នើឱ្យសហគមន៍ជនជាតិវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅទីនេះ បង្កើនការប្រុងប្រយ័ត្ន។
ដើម្បីធានាបាននូវសុវត្ថិភាពដាច់ខាត ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រា អ៊ែលបានផ្តល់អនុសាសន៍ថា សហគមន៍ជនវៀតណាម ត្រូវតាមដានជាប្រចាំនូវបច្ចុប្បន្នភាពស្ថានភាពនៅលើប្រព័ន្ធផ្សព្វផ្សាយដ៏មានកិត្យានុភាព ក្នុងតំបន់; កុំទៅកាន់កន្លែងដែលប្រមូលផ្តុំមនុស្សច្រើនពេក តំបន់ដែលមិនធានាសន្តិសុខ និងសុវត្ថិភាព និងតំបន់ដែលមានហានិភ័យនៃការវាយប្រហារដោយកងកម្លាំងនេះទៅលើអ៊ីស្រាអែល។ ទន្ទឹមនឹងនោះ ត្រូវគោរពយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិ និងសេចក្តីណែនាំស្តីពីវិធានការសន្តិសុខ និងសុវត្ថិភាពរបស់រដ្ឋបាលមូលដ្ឋាន៕