ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌារំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌា
|
ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌារំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌា និងបុណ្យចូលឆ្នាំថ្មី |
(VOV)_នាយប់ថ្ងៃទី១៨មករា ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា បានរៀបចំពិ
ធីរំលឹកខួបអនុស្សាវរីយ៍លើកទិ៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងឥណ្ឌា (ថ្ងៃទី៧មករាឆ្នាំ១៩៧២-ថ្ងៃទី៧មករាឆ្នាំ២០១៧) និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី។
អញ្ជើញចូលរួមពិធីបុណ្យនេះ មានអនុរដ្ឋលេខាធិការ ក្រសួងការបរទេសឥណ្ឌា
Mobashar Jawed Akbar និងមន្ត្រីនៃបណ្ដាក្រសួង ស្ថាប័ន រដ្ឋសភារបស់ឥណ្ឌា។ ថ្លែង
មតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម លោក Ton Sinh Thanh បានអះអាងថា៖ ៤៥
ឆ្នាំ ចាប់ពីពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងវៀត
ណាមនិងឥណ្ឌា បានអភិវឌ្ឍន៍ខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ ឥណ្ឌាជានិច្ចកាលជា
មិត្តធំមួយ និងជាដៃគូទុកចិត្តមួយរបស់វៀតណាម។ វៀតណាមនិងឥណ្ឌាបានបង្កើត
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនាឆ្នាំ ២០០៧។ ពីនោះមក កិច្ចសហប្រតិបត្តិការទ្វេភាគី
បាននិងកំពុងបានបើកទូលាយស៊ីជំរៅ ទៅលើសរសរទ្រូវចំនួន៥ គឺ៖នយោបាយការ
ពារប្រទេស សន្តិសុខ សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវប្បធម៌ អប់រំ។ ពិសេស
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្រេចលើកកំពស់ទំនាក់ទំនងរវាងប្រទេស
ទាំងពីរឡើងកំរិតដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ក្នុងដំណើរបំពេញទស្សនកិច្ចនៅ
វៀតណាម របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នាឆ្នាំ២០១៦ សំដៅបំ
ពេញគោលបំណងរវាងប្រជាជននៃប្រទេសទាំងពីរ៕