ស្ថានទូតឡាវប្រចាំនៅហាណូយរៀបចំពិធីទទួលឆ្នាំថ្មី Bunpimay

ស្ថានទូតឡាវប្រចាំនៅហាណូយ នាយប់ថ្ងៃទី ១១ មេសា បានរៀបចំពិធីទទួលឆ្នាំថ្មី
Bunpimay  តាមពុទ្ធសករាជ ២៥៥៥។ ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតឡាវប្រចាំ
នៅ វៀតណាម លោក Somphone Sichaleune បានសង្កត់ធ្ងន់ថា៖ ការរៀបចំទទួល
បុណ្យចូលឆ្នាំថ្មី Bunpimay នៅទីក្រុងហាណួយ គឺជាឱកាស ដើម្បីប្រទេសទាំង២
បុកសរូបលទ្ធផលនៃ កិច្ចសហប្រតិបត្តិការ ឡាវ-វៀតណាម ក្នុងរយៈពេល១ឆ្នាំកន្លង
មក។ ជាពិសេស ឆ្នាំ ២០១២ គឺជាឆ្នាំសមគ្គីភាពមិត្តភាពវៀតណាម-ឡាវ ជាមួយ
ព្រឹត្តិការសំខាន់ជាច្រើនក្នុងទំនាក់ទំនង រវាងប្រទេសទាំង២។ បក្សនិងរដ្ឋឡាវឃើញ
ថា៖ ទំនាក់ទំនងមិត្តភាពប្រពៃណីចំណងសមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យ រវាងប្រទេសទាំង២ កាន់តែពង្រឹងនិងពង្រីក ឲ្យខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ