(VOVWORLD) - នៅថ្ងៃទី៧ ខែកក្កដា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៩១៣ ករណី។
បច្ចុប្បន្នវៀតណាមមានករណីឆ្លងកូវីដ ១៩ សរុបជាង១០,៧លានករណី។ ក្នុងថ្ងៃនេះដែរ មានអ្នកជំងឺចំនួន ៨៥៦២ នាក់ ត្រូវបានប្រកាសថាបានជាសះស្បើយដែលនាំឱ្យចំនួនករណីដែលបានជាសះស្បើយសរុបឡើងដល់ ជាង៩,៧លានករណី។
មកទល់ពេលនេះ វៀតណាមបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២៣៤,៥៦លានដូស។