ស្ថានភាពជំងឺកូវីដ១៩នៅលើពិភពលោកនៅព្រឹកថ្ងៃទី ៤ ខែកញ្ញា
(VOVWORLD) - ថ្ងៃទី៤ ខែកញ្ញា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាអ្នកជំងឺ Covid-19 សរុបជាង ២៦,៤៥៦ លាននាក់ ក្នុងនោះមានមនុស្សចំនួន ៨៧២.៤៩៨ នាក់បានស្លាប់។
ប្រជាជនពាក់ម៉ាស់ដើម្បីការពារការរីករាលដាលនៃជំងឺ COVID-១៩ នៅទីក្រុងមូស្គូប្រទេសរុស្ស៊ី។ (ប្រភព៖ thoibaotaichinhvietnam.vn) |
យោងតាមគេហទំព័រស្ថិតិសកលលោក worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី៤ ខែកញ្ញា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាអ្នកជំងឺ Covid-19 សរុបជាង ២៦,៤៥៦ លាននាក់ ក្នុងនោះមានមនុស្សចំនួន ៨៧២.៤៩៨ នាក់បានស្លាប់។
អ្នកជំងឺ COVID-19 ជាង ១៨.៦៤៦ លាននាក់បានជាសះស្បើយ ហើយនាបច្ចុប្បន្នមានអ្នកជំងឺជាង ៦.៩៣៨ លាននាក់កំពុងទទួលការព្យាបាល។ ទន្ទឹមនឹងនេះដែរ នាបច្ចុប្បន្នសហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយមានអ្នកជំងឺជាង ៦,៣៣ លាននាក់ ក្នុងនោះមានអ្នកស្លាប់ ចំនួន ១៩១.០៥២ នាក់។ បន្ទាប់មកគឺជាប្រេស៊ីល និងឥណ្ឌា៕