ស្ថានភាពជំងឺរាតត្បាត COVID – 19 នៅលើពិភពលោក

(VOVWORLD) - គិតត្រឹមម៉ោង ៧ និង ៣០ នាទី ថ្ងៃទី ១៥ ខែឧសភា  (ម៉ោងនៅវៀតណាម) វៀតណាមបានរកឃើញករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៣១២ នាក់ ហើយជាថ្ងៃទី ២៩ ជាប់ៗគ្នា ដែលវៀតណាមមិនរកឃើញករណីឆ្លងក្នុងសហគមន៍ឡើយ។
ស្ថានភាពជំងឺរាតត្បាត COVID – 19 នៅលើពិភពលោក - ảnh 1 អតិថិជនរក្សាចម្ងាយសុវត្ថិភាពនៅពេលតម្រង់ជួរនៅមុខផ្សារទំនើប (សហរដ្ឋអាមេរិក) ( រូបថតៈរ៉យទ័រ)

ក្នុងពេលនោះ ពិភពលោកបានរកឃើញករណីឆ្លងជំងឺ COVID-19 សរុបចំនួន ៤.៥២១.១៧៤ នាក់។ សហរដ្ឋ អាមេរិកគឺជាប្រទេសដែលរង ផលប៉ះពាល់ខ្លាំងបំផុតដោយមានករណីឆ្លងជំងឺចំនួន ១.៤១៦.៥២៨ នាក់។ បន្ទាប់ពីសហរដ្ឋអាមេរិកគឺចក្រភពអង់គ្លេស ចំនួន ២៣៣.១៥១ ករណី។  អ៊ីតាលីមាន ចំនួន ២២.០៩៦ ករណី។ បារាំងមាន ១៧៨.៨៧០ ករណី។ អេស្ប៉ាញមាន ២៧២.៦៤៦ ករណី។

នៅទ្វីបអាមេរិកវិញ នាបច្ចុប្បន្ន ប្រេស៊ីលជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារជំងឺរាតត្បាត COVID-19 នៅតំបន់អាមេរិកឡាទីនដោយមានករណីឆ្លងជំងឺចំនួន ២០២.៩១៨ នាក់។

នៅទ្វីបអឺរ៉ុប រដ្ឋសភាសហព័ន្ធអាល្លឺម៉ង់បានអនុម័តលើវិធានការជួយឧបត្ថម្ភជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត។ វិធានការណ៍រួមមាន៖ ការបង្កើនសិទ្ធិ និងផលប្រយោជន៍របស់ពលករ តាមរយៈការកាត់បន្ថយម៉ោងធ្វើការ និងអ្នកអត់ការងារធ្វើ ផ្តល់ប្រាក់ធានារ៉ាប់រងដល់បុគ្គលិកថែទាំ ពង្រីកការធ្វើតេស្តវីរុសជាដើម។

នៅទ្វីបអាស៊ី មីយ៉ាន់ម៉ាបានប្រកាសពន្យារពេលរហូតដល់ថ្ងៃទី ៣០ ខែឧសភាសម្រាប់ក្រឹត្យ សេចក្តីជូនដំណឹង និងសារចរនានាដែលទាក់ទងនឹងការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ដែលចេញដោយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ