ស្ថានភាពអាហ្គានីស្ថាន៖ អគ្គលេខាធិការណាតូសង្កត់ធ្ងន់ទៅលើមេរៀនបទពិសោធន៍

(VOVWORLD) - លោកអគ្គលេខាធិការ Stoltenberg សង្កត់ធ្ងន់ថា ណាតូត្រូវតែដាក់ចេញសំណួរដ៏ធំមួយ ក៏ដូចជាត្រូវតែយល់ដឹងឲ្យបាន ច្បាស់លាស់ហេតុអ្វីៗ កងកម្លាំងអាហ្គានីស្ថានដែលត្រូវបានអង្គការនេះបណ្ដុះ បណ្ដាល បំពាក់និងជួយឧបត្ថម្ភក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក មិនអាចប្រយុទ្ធ ប្រឆាំងនឹងតាលីបង់យ៉ាងខ្លាំងក្លាដូចកាលពីមុនឡើយ។

ស្ថានភាពអាហ្គានីស្ថាន៖ អគ្គលេខាធិការណាតូសង្កត់ធ្ងន់ទៅលើមេរៀនបទពិសោធន៍ - ảnh 1ខ្មាន់កាំភ្លើងតាលីបង់ម្នាក់នៅទីក្រុងកាប៊ូលនៅថ្ងៃទិ១៦ សីហា ឆ្នាំ២០២១។ (រូបថត៖ Xinhua/VNA)
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) គួរតែវាយតម្លៃយ៉ាងស្មោះត្រង់ពី មូលហេតុនៃការដួលរលំ “យ៉ាងឆាប់រហ័សនិងគួរឲ្យភ្ញាក់ផ្អើល” របស់រដ្ឋាភិបាលអាហ្គា នីស្ថាន រួមជាមួយកងកម្លាំងប្រដាប់អាវុធផ្ទាល់ខ្លួន នៅចំពោះមុខតាលីបង់។ នេះបើ តាមការថ្លែងរបស់អគ្គលេខាធិការណាតូ លោក Jens Stoltenberg នៅសន្និសីទសារ ព័ត៌មានកាលពីថ្ងៃទី១៧ ខែសីហា បន្ទាប់ពីកិច្ចប្រជុំពិសេសរបស់ឯកអគ្គរដ្ឋទូតណាតូ សំដៅពិភាក្សាអំពីស្ថានភាពអាហ្គានីស្ថាន។
លោក Stoltenberg ក៏បានឲ្យដឹងថែមទៀតថា ក្នុងប៉ុន្មានសប្ដាហ៍កន្លងមក ការ ដួលរលំផ្នែកយោធានិងនយោបាយរបស់អាហ្គានីស្ថានបានប្រព្រឹត្តទៅដោយល្បឿនយ៉ាងលឿនមិនអាចទាយទុកជាមុនបានឡើយ។ លោកអគ្គលេខាធិការ Stoltenberg សង្កត់ធ្ងន់ថា ណាតូត្រូវតែដាក់ចេញសំណួរដ៏ធំមួយ ក៏ដូចជាត្រូវតែយល់ដឹងឲ្យបាន ច្បាស់លាស់ហេតុអ្វីៗ កងកម្លាំងអាហ្គានីស្ថានដែលត្រូវបានអង្គការនេះបណ្ដុះ បណ្ដាល បំពាក់និងជួយឧបត្ថម្ភក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក មិនអាចប្រយុទ្ធ ប្រឆាំងនឹងតាលីបង់យ៉ាងខ្លាំងក្លាដូចកាលពីមុនឡើយ។
អ្នកដឹកនាំណាតូចាត់ទុកថា អង្គការនេះនឹងត្រូវបានដកមេរៀនបទពិសោធន៍ជា ច្រើនតាមរយៈបញ្ហានេះ ប៉ុន្តែអាទិភាពនាបច្ចុប្បន្នគឺជម្លៀស ពលរដ្ឋចាកចេញពីប្រទេសអាស៊ីនិរតីមួយនេះកាន់តែឆាប់កាន់តែល្អ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ