ស្ថានីយ៍ផ្សាយសម្លេង FM កំពង់ស្ពឺរបស់កម្ពុជាត្រូវបានបើកសម្ពោធជាផ្លូវការ

(VOVWORLD) -នាថ្ងៃទី ២៥ មេសា នៅខេត្ត កំពង់ស្ពឺនៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តិទៅពិធីបើកសម្ពោធគម្រោងសាងសង់ ស្ថានីយ៍ផ្សាយសម្លេង FM។ 
ស្ថានីយ៍ផ្សាយសម្លេង FM កំពង់ស្ពឺរបស់កម្ពុជាត្រូវបានបើកសម្ពោធជាផ្លូវការ - ảnh 1 ស្ថានីយ៍ផ្សាយសម្លេង FM កំពង់ស្ពឺរបស់កម្ពុជាត្រូវបានបើកសម្ពោធជាផ្លូវការ

គម្រោងសាងសង់នេះត្រូវបានវិទ្យុសម្លេងវៀតណាមអនុវត្តន៍ ដោយប្រើប្រាស់ប្រភពទុនជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមលៃទុកសម្រាប់រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា។ គម្រោងការណ៍នេះត្រូវបានអនុវត្តន៍តាមក្របខ័ណ្ឌកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបលើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរ វៀតណាម និងកម្ពុជា ដោយសមស្របនឹងផែនការអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសម្លេង និងទូរទស្សន៍ជាតិរបស់កម្ពុជា។ អញ្ជើញថ្លែងមតិនៅទីនេះ នាយិការមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ លោកស្រី ម៉ែនសំនួន បានសង្កត់ធ្ងន់ថា៖

នាងខ្ញុំសង្កេតឃើញថា៖ ស្ថានីយ៍ផ្សាយសម្លេងនេះគឺមានគុណភាពល្អណាស់។ នាងខ្ញុំ និងប្រជាជននៅទូទាំងខេត្តសប្បាយរីយរាយណាស់ ខណៈពេលដែលមាន ស្ថានីយ៍ផ្សាយសម្លេងនេះ។ ជារៀងរាល់ថ្ងៃ យើងខ្ញុំបានផ្ដោតសំខាន់ទៅលើការជូនដំណឹងអំពីសកម្មភាពរបស់រដ្ឋាភិបាល និងបណ្ដាបញ្ហាវប្បធម៌ ព្រឹត្តិការណ៍នានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ