សាធារណរដ្ឋ ប.ប.កបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរ ដើម្បីបើកទូលាយ យថាទស្សន៍សេដ្ឋកិច្ចជាមួយកូរ៉េខាងត្បូង

(VOVWORLD) -មជ្ឈដ្ឋានអ្នកសង្កេតការណ៍ទីផ្សារនាថ្ងៃទី ២១ មេសាបានឲ្យដឹងថា៖ សាធារណរដ្ឋ ប.ប.ក នាថ្ងៃទី ២០ មេសា បានសម្រេចចិត្តបញ្ឈប់ ការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីល ដោយរំពឹងថានឹងបន្ធូរស្រាលអស្ថិរភាព ដែលទាក់ទិននឹងហានិភ័យភូមិសាស្ត្រនយោបាយក្នុងខឿនសេដ្ឋកិច្ចកូរ៉េខាងត្បូង។  
សាធារណរដ្ឋ ប.ប.កបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរ ដើម្បីបើកទូលាយ យថាទស្សន៍សេដ្ឋកិច្ចជាមួយកូរ៉េខាងត្បូង - ảnh 1 សាធារណរដ្ឋ ប.ប.កបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរ

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានឲ្យដឹងថា៖ ប្រទេសេខ្លួននឹងបញ្ឈប់ករណីសាកល្បង នុយក្លេអ៊ែរ និងមីស៊ីល ព្រមទាំងបិទទ្វាទីលានសាកល្បងនុយក្លេអ៊ែរមួយកន្លែង ដើម្បីផ្ដោតសំខានលើការអភិវឌ្ឍសេដ្ឋកិច្ច។ សេចក្ដីប្រកាសពោលខាងលើ ត្រូវបាននាំចេញ មុននឹងជំនួបកំពូលអន្តរកូរ៉េ និងជំនួបកំពូលរវាងអាមេរិក និងកូរ៉េខាងជើង។ កាយវិការពោលខាងលើបានជួយឲ្យមជ្ឈដ្ឋានវិនិយោគិនកូរ៉េខាងត្បូងបង្កើនក្តីសង្ឃឹមអំពីការបន្ធូរស្រាលភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ដែលត្រូវបានចាត់ទុកថាជាហេតុផលដ៏សំខាន់មួយ បណ្ដាលឲ្យភាគហ៊ុនក្នុងស្រុកត្រូវបានកំណត់តម្លៃទាបក្នុងប៉ុន្មានទសវត្សរ៍កន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ