សាធារណៈរដ្ឋឆែកយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងកិច្ចសហប្រតិបតិ្តការជាមួយវៀតណាម

(VOVWORLD) - នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឆែកប្រចាំវៀតណាមលោក Vitezslav Grepl នាពេលឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុ សម្លេងវៀតណាមក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០០ទិវាបុណ្យជាតិនៃសហព័ន្ធឆេកូស្លូវ៉ាគីចាស់។
សាធារណៈរដ្ឋឆែកយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងកិច្ចសហប្រតិបតិ្តការជាមួយវៀតណាម - ảnh 1ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឆែកប្រចាំវៀតណាមលោក Vitezslav Grepl 


 
តាមឯកអគ្គរដ្ឋទូត Vitezslav Grepl បានអោយដឹងថា កត្តាមួយក្នុងចំណោម កត្តាសំខាន់ដែលបង្កើតបុព្វបទសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងសាធារណៈរដ្ឋឆែកនិងវៀតណាម ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ចនោះគឺ កិច្ចព្រមព្រៀងស្ដីពី ទីផ្សារសេរីរវាងវៀតណាមជាមួយសហភាពអឺរ៉ុប។ កិច្ចព្រមព្រៀងនេះបានចូល ជាធរមានចាប់តាំងពីដើមឆ្នាំ២០១៩ ហើយនេះក៏ជាឱកាសធំមួយចំពោះក្រុមហ៊ុន នានារបស់ឆែកនៅវៀតណាម ក៏ដូចជាចំពោះក្រុមហ៊ុនវៀតណាមដែលចង់ នាំចេញឬបណ្ដាក់ទុននៅឆែកផងដែរ។

លោកឯកអគ្គរដ្ឋទូតបានអះអាងថារដ្ឋាភិបាលឆែកគាំទ្រយ៉ាងពេញលេញ ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយសហភាពអឺរ៉ុប។ រហូតមកដល់ពេលនេះ ឆែកមានគម្រោងការណ៍វិនិយោគចំនួន៣៤គម្រោងនៅ វៀតណាមក្នុងតម្លៃជាង១០០លានដុល្លាអាមេរិក។ គម្រោងការណ៍មួយក្នុង ចំណោមគម្រោងការណ៍សំខាន់បំផុតដើម្បីបង្កើនកិច្ចសហប្រតិបតិ្តការរវាងឆែក និងវៀតណាមនោះគឺការបង្កើតជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូត Vitezslav Grepl បានអោយដឹងទៀតថា រដ្ឋាភិបាល ឆែក ជានិច្ចកាលបង្កលក្ខណៈដ៏ល្អបំផុតសម្រាប់វិនិយោគិនវៀតណាមដើម្បីអោយគេអាចបណ្ដាក់ទុនប្រកប ដោយជោគជ័យនៅឆែក។ ក្នុងវិស័យវប្បធម៌ អប់រំនិង ទេសចរណ៍ ឆែកបានបើកសម្ពោធផ្ទះឆែកនៅរដ្ឋធានីហាណូយ។ ក្រៅពីនោះ ឆែកកំពុងខិតខំប្រឹងប្រែងដើម្បីបើកអគ្គស្ថានកុងស៊ុលនៃសាធារណៈរដ្ឋឆែកប្រចាំទីក្រុងហូជីមិញផងដែរ។

ឆ្នាំ២០១៨នេះជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី១០០ទិវាបុណ្យជាតិនៃសហព័ន្ធឆេកូស្លូវ៉ាគីចាស់ ហេតុដូច្នេះហើយ ស្ថានទូតឆែកប្រចាំវៀតណាមនឹង រៀបចំសកម្មភាពជាច្រើនទាក់ទិនដល់អក្សរសាស្ត្រសិល្បៈ។ នោះគឺពិព័រណ៍ រូបថតក្រោមប្រធានបទស្ដីពីប្រវត្តិសាស្ត្រអភិវឌ្ឍន៍និងព្រឹត្តិការណ៍សំខាន់ៗនៃ សាធារណៈរដ្ឋឆែក ក៏ដូចជាការចាក់បញ្ចាំងខ្សែភាពយន្តនៅស្ថានទូតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ