សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនិងអាមេរិកបានប្រជុំវិសាមញ្ញនៅសឹង្ហបុរី
|
ប្រធានក្រុមចរចារនុយគ្លេអ៊ែនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Ri Yong Ho (qna.org.qa) |
Vovworld-នាថ្ងៃទី១៨មករានៅសឹង្ហបុរី ប្រធានក្រុមចរចារនុយគ្លេអ៊ែនៃ
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Ri Yong Ho និងគណៈប្រតិភូ
អាមេរិករួមមានមន្ត្រីនិងអ្នកប្រាជ្ញបានមានជំនួបសន្ទនាវិសាមញ្ញដើម្បីពិភាគ្សាអំពី
បញ្ហាជាច្រើន ក្នុងនោះមានបញ្ហានុយគ្លេអ៊ែនៅឧបទ្វីបកូរ៉េនិងកម្មវិធីកាំជ្រួចរបស់
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ សេចក្តីប្រកាសរបស់ស្ថានទូត
អាមេរិកប្រចាំនៅសឹង្ហបុរីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអាមេរិកមិនទាក់ទិនដល់កិច្ច
ប្រជុំនៅសឹង្ហបុរីឡើយ។ នេះគ្រាន់តែជាជំនួបមួយក្នុងចំណោមជំនួបសន្ទនាការទូតកាណាល់ទី២ពិភាគ្សាទៅលើបញ្ហានយោបាយសន្តិសុខនៅអាស៊ីបូព៌ានិងមិន
ផ្ដោតជាក់ស្ដែងដល់ខ្លឹមសារនៃកិច្ចប្រជុំឡើយ៕