|
សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េយល់ព្រមបញ្ឈប់ការសាកនុយក្លេអែរ
(រូបថត៖Internet) |
សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េជូនដំណឹងកាលពីថ្ងៃទី២៩ខែកុម្ភះថា៖ ខ្លួនយល់ព្រមបញ្ឈប់ជាបណ្តោះអាសន្នបណ្តាការសាកពិសោធនុយក្លេអែរ ការបាញ់ បង្ហោះកាំជ្រួចចំងាយឆ្ងាយនឹងសកម្មភាពចម្រាញ់សារធាតុ Uraniនៅមូលដ្ឋាន Yongbyon ។ក្រុងព្យុងយ៉ាងក៏អនុញ្ញាតិឲ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ឃ្លាំមើលការ
ចម្រាញ់សារធាតុUrani ក្នុងរយះពេលប្រព្រិត្តទៅបណ្តាការចរចារមាន ចរិតស្ថាបនា។នេះជាចំណែក១នៃកិច្ចព្រមព្រៀងដែលទទួលបានក្នុងការចរចារអាមេរិក-សាធារណះរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េលើកទី៣ គិតតាំងពីឆ្នាំ២០១១មកដែលប្រព្រិត្តិទៅនៅ
ទីក្រុងប៉េកាំង(ចិន)ក្នុងសប្តាហ៏មុន។អ្នកនាំពាក្យវិមានសរVictoria Nuland ឲ្យដឹងថា៖អាមេរិកអបអរសារទរចំពោះសេចក្តីសំរេចនេះរបស់សាធារណះរដ្ឋ ប្រជាធិបតេយ្យប្រជា
មានិតកូរ៉េហើយនឹងជំរុញផែនការបញ្ជូនស្បៀងអារហារចំនួន២៤០,០០០តោណទៅដល់
ប្រទេសនេះ។អគ្គលេខាធិការអង្គការសហប្រជាជាតិ Bankimoonក៏សង្ឃឹមថា៖ទាំងអាមេរិក
នឹងសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបន្តជំរុញខ្លាំងរាល់ការខំប្រឹងប្រែងសន្ទ
នាដើម្បីដោះស្រាយបណ្តាការខ្វែងគំនិតដោយ សន្តិវិធី។រដ្ឋមន្រ្ទីការបរទេសជប៉ុនKoichiroវាយតំលៃថា៖នេះជាជំហានសំខាន់១។ ក្នុងពេលនោះអគ្គនាយកIAEA) Yukiya Amano
និយាយថា៖IAEAត្រៀមខ្លួនជាស្រេចវិលត្រឡប់មកមូលដ្ឋាននុយក្លេអែរYongbyon
ដើម្បីឃ្លាំមើលការបញ្ឈប់សកម្មភាពនុយក្លេអែរ៕