ស្នើដំណោះស្រាយគោលនយោបាយពន្ធដារ ដើម្បីគ្រប់គ្រងការជក់បារីប្រកបដោយប្រសិទ្ធភាពនៅវៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ សីហា នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងទួគមនាគមន៍ បានសហការជាមួយ អង្គការ Healthbridge Canada ប្រចាំនៅវៀតណាម រៀបចំសិក្ខាសាលាជូនដំណឹងអំពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃថ្នាំជក់ និងតួនាទីនៃគោលនយោបាយពន្ធដារក្នុងការទប់ស្កាត់និងគ្រប់គ្រងផលប៉ះពាល់នៃថ្នាំជក់ សម្រាប់អ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម។
ការប្រើប្រាស់ថ្នាំជក់គឺជាមូលហេតុចម្បងមួយដែលនាំឲ្យមានការឈឺថ្កាត់ និងការស្លាប់មុនអាយុ។ វៀតណាមស្ថិតក្នុងក្រុមប្រទេសទាំង ១៥ ដែលមានចំនួនអ្នកជក់បារីច្រើនជាងគេនៅលើពិភពលោក។
សិក្ខាសាលាជូនដំណឹងអំពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃថ្នាំជក់ និងតួនាទីនៃគោលនយោបាយពន្ធដារ ក្នុងការទប់ស្កាត់គ្រោះថ្នាក់នៃថ្នាំជក់។ រូបថត៖ VOV |
យោងតាមតួរលេខស្ថិតិ នៅឆ្នាំ ២០០៦ វៀតណាមមានអ្នកស្លាប់ជាង ៤០.០០០ នាក់ដោយសារជំងឺដែលបណ្តាលមកពីថ្នាំជក់។ គិតត្រឹមពេលនេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៨ម៉ឺននាក់។ នៅក្នុងសិក្ខាសាលា គណៈប្រតិភូបានចាត់ទុកថា ពន្ធដារ និងតម្លៃគឺជាដំណោះស្រាយដែលមានតម្លៃទាបប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ហើយវៀតណាមគួរតែអនុវត្តការដំឡើងពន្ធលើការប្រើប្រាស់ពិសេសចំពោះថ្នាំជក់ចាប់ពីឆ្នាំ ២០២៦តទៅ។ លោកបណ្ឌិត Dao The Son សេដ្ឋវិទូដែលចូលរួមសិក្ខាសាលាជឿជាក់ថា៖ “ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ និងធានាសុខភាពរបស់ប្រជាជនវៀតណាម នៅឆ្នាំ២០២៦ នឹងបន្ថែមពន្ធដាច់ខាតចំនួន ៥០០០ដុង (០.២ដុល្លារ) លើបារី ១កញ្ចប់ ប៉ុន្តែដល់ឆ្នាំ២០៣០ ត្រូវបន្ថែមអត្រាពន្ធដាច់ខាតគឺ ១៥.០០០ដុង (០,៦ដុល្លារ) លើបារី ១កញ្ចប់ ស្របតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក”៕