សន្និបាតមជ្ឈឹមលើកទី៩របស់បក្សកម្មុយនិស្តវៀតណាមប្រារព្ឋឡើង ។
(VOV WORLD,) /  
|
លោក Nguyen Phu Trong អគ្គលេខា បក្សកម្មុយនិស្តវៀតណាម(រូបថត VNA) |
Vovworld-ព្រឹកថ្ងៃទី៨ឧសភា សន្និបាតមជ្ឈឹមលើកទី៩របស់បក្សកម្មុយនិស្តវៀត
ណាមនីតិកាលទី១១ត្រូវបានប្រារព្ឋឡើងនៅរដ្ឋធានីហាណូយ(ប្រទេសវៀតណាម)
ក្រោមអធីបតីភាពរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកម្មុយនិស្តវៀត
ណាម។នៅសន្និបាតលើកនេះគណះកម្មាធិការមជ្ឈឹមនឹងពិភាក្សាអំពីខ្លឹមសារជា
ច្រើន។ក្នុងនោះមានការបូកសរុបការអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមបក្សលើកទី៥
នីតិកាលទី៨ស្តីពីការកសាងនិងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមជឿនលឿនពោរ
ពេញទៅដោយអត្តសញ្ញាណជាតិគំរោងស្តីពីឯកសារដាក់ជូនមហសន្និបាតលើកទី
១២របស់បក្សក៍ដូចជាការយកសន្លឹកទំនុកទុកចិត្តតាមស្មារតីនៃសេចក្តីសម្រេចចិត្ត
មជ្ឈឹមបក្សលើកទី៤នីតិកាលទី១១ស្តីពីការកសាងបក្សនិងបញ្ហាសំខាន់មួយចំនួន
ទៀតផង។
ស្តី អំពី កសាងនិងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមលោក Nguyen Phu Trongស្នើរ
សន្និបាតប្រមូលផ្តុំពិភាក្សាវាយតំលៃរាល់សមិទ្ឋិដែលទទួលបានក្រោយរយះពេល១៥
ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមបក្សលើកទី៥ស្តីពីការកសាងនិងអភិវឌ្ឍន៍ខឿន
វប្បធម៌វៀតណាមជឿនលឿនពោរពេញទៅដោយអត្តសញ្ញាណជាតិក៍ដូចជាកង្វះ
ខាតដើម្បីដកពិសោធន៍។ជាពិសេសគឺវាយតំលៃដ៍ត្រឹមត្រូវនូវភាពអន់ថយខាងសីលធម៌របៀបរស់នៅឧត្តម
គំនិតបដិវត្តន៍និងជំងឺស្នាដៃជាដើម។លោកអគ្គលេខាក៍បានស្នើរមជ្ឈឹមពិនិត្យមើល
ការចាំបាច់ក្នុងការបន្តនិងបំពេញ សេចក្តីសំរេចចិត្តមជ្ឈឹមបក្សលើកទី៥ដើម្បីចេញ
ផ្សាយសេចក្តីសំរេចចិត្តថ្មីស្តីពីការអភិវឌ្ឍន៍ខឿនវប្បធម៌និងមនុស្សវៀតណាម។
ស្តីអំពីទិសដៅត្រៀមរៀបចំឲ្យមហាសន្និបាតលើកទី១២របស់បក្សមលោក Nguyen
Phu Trongលើកច្បាស់ថា៖ មហាសន្និបាតលើកទី១២គ្រោងរៀបចំឡើងនាដើមឆ្នាំ
២០១៦។មជ្ឈឹមនឹងស្រាវជ្រាវបណ្តាឯកសារយ៉ាងម៉ត់ចត់ព្រមទាំងរផ្តល់តិអំពី
ប្រធានបទសតិអារម្មណ៍បញ្ជានៃមហាសន្និបាត។ល។
អំពីការកសាងបក្សរដ្ឋអំណាចស្អាតស្អំនិងមាំមួនលោកអគ្គលេខាសំណូមពរមជ្ឈឹម
ពិភាក្សាអំពីបញ្ហានានាដែលមានមតិខុសពីគ្នានិងសារសំខាន់នៃបែបបទបោះឆ្នោត
ក្នុងបក្សរក្សាខ្ជាប់គោលការណ៍ប្រមូលប្រជាធិបតេយ្យក្នុងបក្ស។
ស្តីពីការយកសន្លឹកទំនុកទុកចិត្តចំពោះថ្នាក់ដឹកនាំគ ណះកម្មាធិការបក្សកម្មាភិបាល
ដឹកនាំក្នុងស្ថាប័នរបស់បក្សរណសិរ្យមាតុភូមិនិងអង្គការនយោបាយសង្គមលោក
Nguyen Phu Trong អះ អាងថា៖នេះជាការផ្តើមគំនិតដ៍ត្រឹមត្រូវនិងចាំបាច់ទាំងស្រុង។នៅសន្និបាតលើកនេះមជ្ឈឹមគប្បីពិភាក្សាកំណត់លទ្ឋផលដែលបានសម្រេចក៍ដូច
ជារាល់បញ្ហាដែលត្រូវកែសម្រួលបំពេញបន្ថែមរួមមតិចំពោះពេលវេលាយកសន្លឹក
ទំនុកទុកចិត្តមុខសញ្ញាយកសន្លឹកទំនុកទុកចិត្តខ្លឹមសាររូបភាពនិងការប្រកាស
លទ្ឋផលនៃការ យកសន្លឹកទំនុកទុកចិត្តជាចំហរជាដើម៕
-VOV WORLD,