សន្និបាតលើកទី១០របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិសវៀតណាមបើកនៅទីក្រុងហាណូយ

(VOVworld) - នាថ្ងៃទី៥ មករា សន្និបាតលើកទី១០របស់គណៈកម្មាធិការមជ្ឈឹមបក្ស
កុម្មុយនិសវៀតណាមនីតិកាលទី១១ បានប្រារព្វឡើងនៅរដ្ឋធានីហាណូយក្រោយ
អធិបតីភាពរបស់អគ្គលេខាបក្សលោក Nguyen Phu Trong។ក្នុងសន្តរកថារបស់ខ្លួន
លោក Nguyen Phu Trong បានលើកច្បាស់ថា៖ សន្និបាតលើកនេះមានអត្ថន័យដ៏
សែនសំខាន់ចំពោះកិច្ចដឹកនាំនិងបញ្ជាណែនាំដើម្បី សំរេចល្អនូវភារកិច្ចក្នុងឆ្នាំ
២០១៥និងរៀបចំប្រកបដោយជោគជ័យមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ឆ្ពោះ
ទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២។លោក Nguyen Phu Trong បាន
សំណូមពរថា៖

សន្និបាតលើកទី១០របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិសវៀតណាមបើកនៅទីក្រុងហាណូយ - ảnh 1
អគ្គលេខាបក្សលោក Nguyen Phu Trong ថ្លែងសន្ទរកថានៅសន្និបាត


“សមាជិកសមាជិការមជ្ឈឹមទាំងឡាយស្រាវជ្រាវយ៉ាងហ្មត់ចត់ ពិភាគ្សា ផ្ដល់មតិ
បន្តសុក្រិតអំពីពង្រាងរបាយការណ៍។ជាពិសេសប្រមូលផ្ដុំក្នុងបញ្ហាធំៗ ខ្លឹមសារ
សំខាន់អំពីទស្សនៈ ការផ្ដួចផ្ដើមគំនិត គោលនយោបាយ វិធានការផ្លាស់ប្ដូរថ្មី
ដែលមានអត្ថន័យយុទ្ធសាស្ត្រ មានចរិតលក្ខណៈលោតផ្លោះនិងបញ្ហានានា
ដែល នៅមានមតិខុសពីគ្នា”។
ក្រោយសម័យបើកសន្និបាតសមាជិកសមាជិការទាំងឡាយបានស្ដាប់ប្រធាន
គណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមលោក Dinh The Huynh អានរបាយការ
ណ៍របស់ការិយាល័យនយោបាយស្ដីពីពង្រាងរបាយការណ៍នយោបាយដាក់ជូន
មហាសន្និបាតបក្សលើកទី១២ និងស្ដីពីពង្រាងរបាយការណ៍បូកសរុបបញ្ហាមួយ
ចំនួនអំពីទ្រឹស្ដី ជាក់ស្ដែងក្នុងអំឡុង៣០ឆ្នាំផ្លាស់ប្ដូរថ្មី។បន្ទាប់នោះ នាយករដ្ឋ
មន្រ្តីរដ្ឋាភិបាលលោក Nguyen Tan Dung បកស្រាយនូវរបាយការណ៍របស់
ការិយាល័យនយោបាយស្ដីពីពង្រាងរបាយការណ៍វាយតំលៃលទ្ធផលនៃការ
អនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងដំណាក់កាល២០១១-២០១៥ និង
ទិសដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងដំណាក់កាល២០១៦-២០២០។
នាពេលរសៀលថ្ងៃដដែលសមាជិកសមាជិការទាំងឡាយបានស្ដាប់របាយការ
ណ៍របស់ប្រធានគណៈចាត់តាំងមជ្ឈឹមលោក To Huy Rua ស្ដីពីពង្រាងរបាយ
ការណ៍បូកសរុបការអនុវត្តលក្ខ័ន្តិកៈបក្សនីតិកាលទី១១ និងបន្តអនុវត្តគំរោង ផែនការណ៍កម្មាភិបាលថ្នាក់យុទ្ធសាស្ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ