សន្និសីទ APEC ២០២២៖ អ្នកកាសែតជាង ២៣០០ នាក់បានចុះឈ្មោះដើម្បីរាយការណ៍
(VOVWORLD) - អ្នកកាសែតជាង ២៣០០ នាក់មកពីទូទាំងពិភពលោកបានចុះឈ្មោះដើម្បីផ្សាយព័ត៌មានស្តីពីសន្និសីទថ្នាក់ដឹកនាំសេដ្ឋកិច្ចនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ១៨ ខែវិច្ឆិកា និង ១៩ ខែវិច្ឆិកាឆ្នាំ ២០២២ ។
ប្រព័ន្ធផ្សព្វផ្សាយថៃ នៅថ្ងៃទី១៣ ខែវិច្ឆិកា បានដកស្រង់សម្តីរបស់មន្ត្រី ក្រសួងការបរទេសថៃម្នាក់ ដែលបានឲ្យដឹងថា ចំនួនអ្នកកាសែតខាងលើមកពី ប្រទេសជិត ៣០ ដែលច្រើនបំផុតគឺមកពីប្រទេសចិន ដោយមានអ្នកកាសែតជាង ២០០ នាក់ បន្ទាប់មក គឺជប៉ុន (ជាង ១០០ នាក់) និងអាមេរិក (ប្រមាណ ៥០ នាក់)។ ទន្ទឹមនឹងនោះ ក្រុមអ្នកកាសែតនៃប្រទេសម្ចាស់ផ្ទះបានចុះឈ្មោះដើម្បីរាយការណ៍អំពីសន្និសីទនេះមានចំនួនជិត ៥០០ នាក់៕