សន្និសីទកំពូល EU ត្រូវាបានប្រារព្ធជាផ្លូវការ

(VOVWORLD) -ថ្នាក់ដឹកនាំ EU បានអបអរសាទរចំពោះការសម្រេចចិត្តដោយប្រុងប្រយ័ត្នរបស់រដ្ឋអំណាចអាមេរិកស្ដីពីការលើកលែងពន្ធនាំចូលថ្មីលើមុខទំនិញ អាលុយមីញ៉ូមនិងដែកថែបដែលនាំចូលពីសហភាពអឺរ៉ុបនិងបណ្តាប្រទេសដទៃទៀត។

នាថ្ងៃទី ២២ មិនា សន្និសីទកំពូលសហភាពអឺរ៉ុប (EU) ត្រូវបានប្រារព្ធនៅទីក្រុង ព្រុចសែលរបស់ប៊ែលហ្ស៊ិក ដោយមានប្រធានបទផ្ដោតសំខាន់ទៅលើបញ្ហាសំខាន់ៗរបស់ប្លុកនេះ រួមមាន៖ស្ថានភាពផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយអាមេរិក ទួរគី ភាពតានតឹងជំរិញទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិក និងកិច្ចព្រមព្រៀងរវាង EU និងអង់គ្លេស ដំណាក់កាលក្រោយ Brexit។

ថ្នាក់ដឹកនាំ EU បានអបអរសាទរចំពោះការសម្រេចចិត្តដោយប្រុងប្រយ័ត្នរបស់រដ្ឋអំណាចអាមេរិកស្ដីពីការលើកលែងពន្ធនាំចូលថ្មីលើមុខទំនិញ អាលុយមីញ៉ូមនិងដែកថែបដែលនាំចូលពីសហភាពអឺរ៉ុបនិងបណ្តាប្រទេសដទៃទៀត។ លើសពីនេះទៀតខ្លឹមសារនៃសន្និសីទនេះបានផ្ដោតសំខាន់លើភាពតានតឹងជុំរិញទំនាក់ទំនងរវាងរុស្ស៊ី និងអង់គ្លេស។

  ក្នុងសេចក្ដីប្រកាសមួយ EU បានឡើងសម្លេងគាំទ្រទស្សនៈរបស់អង់គ្លេស ហើយអះអាងថា៖ រុស្ស៊ីត្រូវទទួលខុសត្រូវក្នុងករណីបំពុលអតីតចារបរុស លោក Skripal  ព្រមទាំងកូនស្រីគាត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ