សន្និសីទក្រុមការងារអាស៊ានស្តីពីការគ្រប់គ្រង ប្រភពធនធានទឹកលើកទី១២

ចាប់ពីថ្ងៃទី ២៥ ដល់ទី ២៧ កក្កដា នៅទីក្រុង Ha Long ខេត្ត Quang Ninh ភាគខាងជើង
វៀតណាម ក្រសួងធនធាននិងបរិស្ថានវៀតណាមគួបផ្សំជាមួយ គណៈលេខាធិការ
អាស៊ាន បានរៀបចំសន្និសីទក្រុមការងារអាស៊ានស្តីពីការគ្រប់គ្រង ប្រភពធនធាន
ទឹកលើកទី ១២។ ខ្លឹមសារពិភាគ្សារនឹងប្រមូលផ្តុំទៅលើការអនុវត្ត ផែនការ
យុទ្ធសាស្ត្រសកម្មភាពអាស៊ានស្តីពីការគ្រប់គ្រងប្រភពធនធានទឹក។ នេះគឺជា ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារស្នូលជាមួយសកម្មភាពជាច្រើន ដូចជា៖ ការកសាង ប្រព័ន្ធរបាយការណ៍និងគ្រប់គ្រងតួរលេខស្ថិតិអំពីប្រភពធនធានទឹកនៅតំបន់អាស៊ាន ការវាយតំលៃអំពីហានិភ័យនិងការជះឥទ្ធិពលរបស់អាកាសធាតិអាក្រក់នៅប្រទេស ជាសមាជិកអាស៊ាននានា ឬបណ្ដាសកម្មភាពលើកកំពស់ការយល់ដឹង និងការចូលរួម របស់សហគមន៍ចូលក្នុងការគ្រប់គ្រងប្រភពធនធានទឹក ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ