សន្និសីទការសែតអំពីពិធីបើក “ឆ្នាំទេសចរណ៍ជាតិនិង Festival Hue ២០១២"
នាព្រឹកថ្ងៃទី ៦ មេសា នៅទីក្រុង Hue អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមនិង
គណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានរៀបចំសន្និសីទការសែតអំពី
ពិធី បើក “ឆ្នាំទេសចរណ៍ជាតិតំបន់ឆ្នេសមុទ្រប៉ែកខាងជើងភាគកណ្ដាលវៀតណាម
Hue ២០១២ និង Festival Hue ២០១២”។ អ្នកការសែតចំនួន ៥០០ នាក់ របស់ស្ថាប័ន្ធ ទីភ្នាក់ងារសារព័ត៌មាន ក្នុងនិងក្រៅប្រទេស បានចូលរួម។ ពិធីបើកព្រឹត្តិការនេះ នឹង
ប្រព្រឹត្តទៅ នាយបថ្ងៃទី៧ មេសា នៅទីលានធំ Dai Noi Hue។ Festival Hue ២០១២
មានប្រធានបទ “បេតិកភ័ណ្ឌវប្បធម៌ជាមួយសមាហរណកម្មនិងការអភិវឌ្ឍន៍-ទីកន្លែង
ជួបរបស់ទីក្រុងប្រវត្តិសាស្ត្រ”។ នេះគឺជាលើកទី ៧ Festival Hue ត្រូវបានរៀបចំ។ អនុប្រធានគណៈកម្មធិការប្រជាជន Thua Thien Hue និងជាប្រធានគណៈចាត់តាំង
Festival Hue ២០១២ លោក Ngo Hoa បានឲ្យដឹងថា៖
|
“ឆ្នាំទេសចរណ៍ជាតិតំបន់ឆ្នេសមុទ្រប៉ែកខាងជើងភាគកណ្ដាលវៀតណាម Hue ២០១២ និង Festival Hue ២០១២”។
(Image: Internet) |
“ការសាកល្បងរបស់ Festival លើកនេះ គឺជាការរិះរកជ្រើសរើសក្នុងឃ្លាំវប្បធម៌ដើម្បី
ការលាងបណ្ដាពិធីបុណ្យថ្មី ទាក់ទាញ ដើម្បី ផ្សព្វផ្សាយទេសចរណ៍ Hue និងវៀត
ណាមទៅសកលលោក។ Festival Hue ២០១២ គឺជា ចំណុចស្នូលរបស់ឆ្នាំទេសចរណ៍
ជាតិ។ ភ្ញៀវទេសចរណ៍នឹងចាប់អារម្មណ៍ ពេលទៅចូលរួម Festival Hue និងសង្ឃឹមថា នឹងមានឱកាសត្រឡប់មកវិញ៕