សន្និសីទកាសែតប្រកាសរបៀបវារៈរបស់សម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាម នីតិកាលទី ១៣
|
សន្និសីទកាសែតប្រកាសរបៀបវារៈរបស់សម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាម នីតិកាលទី ១៣ (Image: VOV) |
(VOVworld) – នារសៀលថ្ងៃទី ១៧ តុលា ខុទ្ទកាល័យរដ្ឋសភាវៀតណាមបានរៀបចំ សន្និសីទកាសែតប្រកាសរបៀបវារៈរបស់សម័យប្រជុំលើកទី ៨ រដ្ឋសភានីតិកាលទី
១៣។ សម័យប្រជុំកលើកនេះនឹងបើកជាផ្លូវការនាព្រឹកថ្ងៃទី ២០ តុលា នៅទីក្រុង
ហាណូយ និងអូសបន្លាយក្នុងរយៈពេល ៣៣ ថ្ងៃ។ សម័ប្រជុំលើកនេះនឹងប្រមូលផ្តុំ ទៅលើពិនិត្យមើលបណ្ដាបញ្ហាសេដ្ឋកិច្ចសង្គម ថវិការដ្ឋនិងផ្ទៀងស្តាប់របាយការណ៍ អំពីការងារយុត្តិធម៌។ សមាជិកសភានឹងផ្តល់មតិអំពីការបោះឆ្នោតទំនុកទុកចិត្តចំពោះ កាន់ដំណែងចំនួន ៥០ នៅរដ្ឋសភានិងក្រមប្រឹក្សាប្រជាជននិងការកសាងវិនិយោគ ព្រលានយន្តហោះអន្តរជាតិ Long Thanh តាមសេចក្តីសម្រេចិត្តលេខ ៣៥ រដ្ឋសភា
នីតិកាលទី ១៣។ ស្តីអំពីបញ្ហានេះ ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក
Nguyen Hanh Phuc បានឲ្យដឹងថា៖
“យើងនៅបន្តអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៥ នៅសម័យប្រជុំលើកនេះ ជាពិសេស គឺការបោះឆ្នោតទំនុកទុកចិត្តចំពោះកាន់ដំណែងមួយចំនួននៅរដ្ឋសភានិងក្រុមប្រឹក្សា
ប្រជាជន។ ស្តីអំពីការអនុវត្តយើងរក្សារូបសណ្ឋានចំនួន ៣ តាមសេចក្តីសម្រច
ចិត្តលេខ ៣៥៕”