សន្និសីទកាសែតសាមញ្ញរបស់ក្រសួងការបរទេសវៀតណាម
(VOV WORLD) /  
Vovworld- ថ្ងៃទី៥កញ្ញានៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានរៀបចំ
សន្និសីទកាសែតសាមញ្ញស្តីអំពីសកម្មភាពកិច្ចការបរទេសមួយចំនួនរបស់ថ្នាក់ដឹកនាំ
រដ្ឋនិងរដ្ឋាភិបាលវៀតណាមនៅក្នុងខែកញ្ញានេះ។ស្តីពីសភាពការណ៍នៅស៊ីរី អ្នកនាំ
ពាក្សក្រសួងការបរទេសវៀតណាមលោកLuong Thanh Nghi អោយដឹងថា៖ “ នាបច្ចុប្បន្ន
នេះ នៅប្រទេសស៊ីរីគ្មានពលករវៀតណាមធ្វើការទេ។តាមព័ត៌មានដែលយើងខ្ញុំទើបនឹង
ទទួលអោយដឹងថា៖ស្ថានទូតវៀតណាមប្រចាំស៊ីរីនិងតួរគីបានសហការជាមួយអង្គការ
អន្តោប្រវេសន៍អន្តរជាតិនិងស្ថានទូតPhillipines ប្រចាំនៅស៊ីរីជួយពលរដ្ឋវៀតណាម
ចំនួន៣នាក់ដែលទៅទេសចរណ៍នៅស៊ីរីវិលត្រឡប់មកប្រទេសវិញ ។យើងខ្ញុំអំពាវនាវឲ្យ
ភាគីនានារក្សាការអត់ធ្មត់ស្វែងរកដំណោះស្រាយសន្តិភាព៕ “
-VOV WORLD