សន្និសីទកាសែតឧទ្ទេសនាមអំពីកម្មវិធី៖បេះដូងមួយ-ពិភពលោកមួយ
|
កម្មវិធី៖បេះដូងមួយ-ពិភពលោកមួយ(atv.org.vn) |
(VOV)_ដើម្បីជួយជ្រោមជ្រែងតិវាជនពិការវៀតណាម ថ្ងៃទី ១៨ មេសា នារាត្រីថ្ងៃទី ១៣ មេសា នៅរដ្ឋធានីហាណូយ នឹងប្រព្រឹត្តទៅកម្មវិធីផ្លាស់ប្តូរវប្បធម៌សិល្បះសម្បុរសធម៌ ៖ បេះដូងមួយ-ពិភពលោកមួយ លើកទី១១។ ដោយប្រធានបទ៖
បង្ហាត់បង្រៀនវិជ្ជាជីវះ និងបង្កើតការងារធ្វើសំរាប់ជនពិការ កម្មវិធីនេះ នឹងប្រមូល
ផ្តុំទៅលើការយកចិត្តទុកដាក់របស់សហគមន៍ សង្គម ក៏ដូចជាសកម្មភាពបង្ហាត់បង្រៀន និងបង្កើតការងារធ្វើសំរាប់ជនពិការ កុមារកំព្រា។ លោក Nguyen Dinh Lieu ប្រធានសមាគមគាំពាជនពិការនិងកុមារកំព្រាវៀតណាម និងជាប្រធានគណៈចាត់
តាំងកម្មវិធីបានអោយដឹងថា៖
“ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ សមាគមគាំពាជនពិការនិងកុមារកំព្រាវៀតណាម
បានចូលរួមនិងរៀបចំការបណ្ដុះបណ្ដាលវិជ្ជាជីវះសំរាប់ជនពិការចំនួន១៥ពាន់៥០០នាក់ ដែលក្នុងនោះ បរិមាណ៧០%បានមានការងារធ្វើ។ ចំពោះកម្មវិធីគោលដៅជាតិ យើងខ្ញុំបានចូលរួមយ៉ាងសកម្ម និងអត្រាជនពិការមានការងារធ្វើគឺ៨០%៕”