សន្និសីទកាសែតឧទ្ទេសនាមអំពីមហាសន្និបាតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញលើកទី១០
(VOV) /  
|
មហាសន្និបាតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញលើកទី១០នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ធ្នូ។ |
VOV-ក្នុងបណ្ដាថ្ងៃចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ធ្នូនៅក្រុងហាណូយ នឹងប្រព្រឹត្តទៅមហាសន្និបាតដំណាងទូទាំងប្រទេសសម្ព័ន្ធយុវជនកុម្មុយនីស្ត
ហូជីមិញលើកទី១០ (អាណត្តិ២០១២-២០១៧) ជាមួយប្រធានបទ “បំណង
ប្រាថ្នាវ័យក្មេង”។ សម័យបើកជាផ្លូវការរបស់មហាសន្និបាតនឹងបានរៀបចំនា
ថ្ងៃទី១២ធ្នូនៅមជ្ឈមណ្ឌលសន្និសីទជាតិ My Dinh ហាណូយ។ នេះជាព័ត៌មាន
ត្រូវបានគណៈលេខាមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញនាំចេញនៅ
សន្និសីទកាសែតឧទ្ទេសនាមអំពីមហាសន្និបាតលើកនេះ។ ថ្លែងមតិនៅ
សន្និសីទកាសែត លេខាទីមួយគណ់ប្រតិបត្តិមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្ត
ហូជីមិញអាណត្តិទី៩ លោក Nguyen Dac Vinh បានឲ្យដឹងថា៖
“យើងខ្ញុំចង់ឲ្យបណ្ដាសមាជិកសម្ព័ន្ធយុវជនសុទ្ធតែមានបំណងប្រាថ្នា
ក្លាយទៅជាពលរដ្ឋមានប្រយោជន៍របស់ប្រទេសវៀតណាម នឹងមានលក្ខណៈ
ល្អបំផុតដើម្បីលះបង់សំរាប់ប្រទេសជាតិពីតួនាទីរបស់ខ្លួន។ យើងខ្ញុំគិតថាបើ
ចង់ក្លាយទៅជាពលរដ្ឋមានប្រយោជន៍សមាជិកសម្ព័ន្ធយុវជនត្រូវខំប្រឹងប្រែង
ក្នុងការរៀនសូត្រនិងហ្វឹកហាត់ មានចំណេះដឹងសម័ត្ថភាពគុណធម៍ឬទ្ធានុភាព
នយោបាយរឹងមាំក្នុងពិភពលោកសមាហរណកម្មនាបច្ចុប្បន្ន ជួយឲ្យប្រទេស
វៀតណាមទទួលបានគោលដៅឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម
ក្លាយទៅជាប្រទេសតាមទិសឧស្សាហកម្មទំនើបនាឆ្នាំ២០២០៕”
-VOV