សន្និសីទគណៈកម្មាធិការបញ្ជាចំនួន៣ដំបន់ពាយ័ព្ន Tay Nguyen និងណាមបូខាងលិច
|
សន្និសីទគណៈកម្មាធិការបញ្ជាចំនួន៣ដំបន់ពាយ័ព្ន Tay Nguyen និងណាមបូខាងលិច (VGP) |
Vovworld-នាថ្ងៃទី៨វិច្ឆកានៅខេត្ត Yen Bai គណៈកម្មាធិការបញ្ជាចំនួន៣ដំបន់
ពាយ័ព្ន Tay Nguyen ណាមបូខាងលិចបានរៀបចំសន្និសីទឆ្នាំ២០១៤សំដៅវាយ
តំលៃស្ថានភាពអនុវត្តភារកិច្ចរបស់គណៈកម្មាធិការបញ្ជាទាំងបី ដាក់ចេញទិសដៅ
ភារកិច្ចនាពេលខាងមុខ។ លោក Truong Xuan Cu អនុប្រធានគណៈកម្មាធិការបញ្ជា
ដំបន់ពាយ័ព្នបានឲ្យដឹងថា តាំងពីស្និសីទគណៈកម្មាធិការបញ្ជានាថ្ងៃទី១៤កញ្ញាឆ្នាំ
២០១៣មក បណ្ដាគណៈកម្មាធិការបញ្ជាបន្តបង្កើនការងារបញ្ជាណែនាំ ពិនិត្យ
អនុវត្តសេចក្តីសំរេចចិត្តសារាចរណ៍ការសន្នដ្ឋានសេចក្តីសំរេចរបស់ការិយាល័យ
នយោបាយគណៈលេខានិងនាយករដ្ឋមន្ត្រីស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមធានា
ការពារជាតិសន្តិសុខ ការងារជនជាតិសាសនានិងកសាងប្រព័ន្ធនយោបាយ។ នា
ពេលខាងមុខ គណៈកម្មាធិការបញ្ជាទាំងបីនឹងក្ដាប់ជាប់ស្ថានភាពវិភាគបញ្ហាសេស
សល់និងមូលហេតុដាក់ចេញដំណោះស្រាយវិធានការអភិវឌ្ឍន៍សេដ្ឋកិច្ចវិទ្យាសាស្ត្រ
បច្ចេកវិទ្យាសំដៅស្ថិរភាពសន្តិសុខនយោបាយសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម៕