សន្និសីទ÷គណះកម្មាធិការសន្តិសុខ ការពារប្រទេស វៀតណាម-ឡាវ-កម្ពុជា
(VOV)_ សន្និសីទ÷សាមគ្គីភាព-មិត្តភាព និងកិច្ចសហប្រតិបត្តការ ដោយ គណះកម្មាធិការការពារប្រទេស និងសន្តិសុខ របស់រដ្ឋសភាវៀតណាម សហការជាមួយ គណះកម្មាធិការការពារប្រទេស និងសន្តិសុខរបស់រដ្ឋសភាឡាវ គណះកម្មាធិការមហាផ្ទៃ ការពារជាតិស៊ើបអង្កេត ប្រឆាំងអំពើពុករលួយ និងមុខងារសាធារណះ រាជរដ្ឋសភាកម្ពុជា ត្រូវបានប្ររព្វឡើង នាព្រឹកថ្ងៃទី ៥ មិនា នៅទីក្រុងហូជីមិញ។ នៅទីនេះ បណ្ដាគណះកម្មាធិការបានវាយតំលៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការពារប្រទេស សន្តិសុខ និងទំនាក់ទំនងការបរទេស ក្នុងឆ្នាំ ២០១២របស់ប្រទេសនិមួយៗ ព្រមទាំងផ្លាស់ប្តូរព័ត៍មាន ចែករំលែកបទពិសោធន៍ និង រួមសហការជាមួយគ្នា ជំរុញបណ្ដាកិច្ចព្រមព្រៀង របស់ថ្នាក់ដឹនាំនៃរដ្ឋសភាប្រទេសទាំងបី …ជាដើម ដើម្បីបង្កើនទំនាក់ទំនង មិត្តភាពជាប្រពៃណី រវាងប្រទេសទាំងបី វៀតណាម-ឡាវនិងកម្ពុជា។ ថ្លែងមតិនៅទីនេះ លោក Huynh Ngoc Son អនុប្រធានរដ្ឋសភា វៀតណាម បានសង្កត់ធ្ងន់ថា÷
“ ក្នុងស្ថានភាព នៃប្រទេសនិមួយៗ រដ្ឋសភានិមយយៗ សុទ្ធតែ មានចរិតលក្ខណះរៀងៗខ្លួន។ ខ្ញុំចាត់ទុកថា÷ ការរៀបចំសន្និសីទថ្ងៃនេះ គឺចាំបាច់ណាស់ ។ នេះគឺជាវេទិកា ដើម្បីបណ្ដាដំណាងជួបប្រាស្រ័យ ផ្លាស់ប្តូរបទពិសោធន៍ ការងារឃោសនា រួមគ្នាពិភាក្សា និងមានការផ្តើមគំនិត ដើម្បីជំរុញថែមទៀត ទំនាក់ទំនង ប្រពៃណីដ៏ល្អប្រសើរ រវាងរដ្ឋសភា និងប្រជាជននៃប្រទេសទាំង៣ វៀតណាម-ឡាវនិងកម្ពុជា៕”
�� រួមគ្នាពិភាក្សា និងមានការផ្តើមគំនិត ដើម្បីជំរុញថែមទៀត ទំនាក់ទំនង ប្រពៃណីដ៏ល្អប្រសើរ រវាងរដ្ឋសភា និងប្រជាជននៃប្រទេសទាំង៣ វៀតណាម-ឡាវនិងកម្ពុជា៕”