សន្និសីទចុងក្រោយរបស់សហភាពអឺរ៉ូបក្នុងឆ្នាំ ២០១២

(VOVworld) – នារសៀលថ្ងៃទី ១៣ ធ្នូ សន្និសីទកំពូលលើកទី ៦ និងជាសន្និសីទ ចុងក្រោយរបស់សហភាពអឺរ៉ូប (EU) ក្នុងឆ្នាំ ២០១២ បានបើកនៅបែលហ្ស៊ីក។
តាមគំរោង ក្នុងរយៈពេល ២ ថ្ងៃធ្វើការងារ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជា​សមាជិក  
EU នឹងរិះរកវិធីដើម្បីទទួលបានការស្រុះចិត្តគំនិតអំពីសហភាព រូបីយវត្ថុរឹងមាំមួយ។
មុននោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុ EU នានា បានឯកភាពអំពីយន្តការសារវន្តនៃស្ថាប័នឃ្លាំ
មើលរួមចំពោះបណ្ដាធនាគា ដើម្បីឆ្ពោះទៅបង្កើត សហភាពធនាគា EU មួយ។ ថ្លែងមតិក្នុងសន្និសីទលើកនេះ ប្រធានក្រុមប្រឹក្សា EU លោក Herman Van Rompuy បានផ្តោត់ទៅលើការព្រមព្រៀងនេះដូចជារបត់សំខាន់មួយក្នុងការពង្រឹងសហភាព
សេដ្ឋកិច្ចនិងរូបីយវត្ថុរបស់ប្លុក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ