សន្និសីទដៃគូអន្តរសភានៃបណ្ដាប្រទេសអាស៊ី-អឺរ៉ុបលើកទី៧ បើកនៅទីក្រុងវៀងច័ន្ទ

(VOV_TTX)_នាព្រឹកថ្ងៃទី ០៣ តុលា សន្និសីទដៃគូ អន្តរសភានៃបណ្ដា ប្រទេស
អាស៊ី-អឺរ៉ុប លើកទី ៧ (ASEP 7) ដោយប្រធានបទ៖  “ដៃគូ សភា អាស៊ី - អឺរ៉ុប ដើម្បី
ការ អភិវឌ្ឍន៍ ចីរភាព” ត្រូវបានបើកនៅទីក្រុងវៀងច័ន្ទ ឡាវ។ ដំណាងជាង ៣០០  នាក់ នៃប្រទេសជាសមាជិក ASEP​ បណ្ដា ប្រទេសសង្កេតការ  និងអង្គការក្នុងតំបន់  និងអន្តរជាតិ នានា បានចូលរួម សន្និសីទ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាឡាវ 
Pany Yathotou ប្រធាន ASEP ៧ បានសង្កត់ធ្ងន់ដល់ សារសំខាន់​នៃការបើកទូលាយ 
ដៃគូ សភា អាស៊ី - អឺរ៉ុប ក្នុងរយះពេល ១០ ឆ្នាំកន្លងទៅ សំណូមពរអំពីការធានា អភិវឌ្ឍន៍ សេដ្ឋកិច្ច ចីរភាពនៅប្រទេសនិមួយៗ ក៏ដូចជា ការចាំបាច់ត្រូវ​ស្វែងរករាល់ ដំណោះស្រាយ អភិវឌ្ឍន៍សេដ្ឋកិច្ច ពិសេសគឺបណ្ដាបញ្ហាអំពី​បំណុលសាធារណះ សន្តិសុខស្បៀងអាហារ …ជាដើម។ ​ ​ ប្រធាន ASEP ​៧​ Pany Yathotou ថ្លែងថា៖

          “ស្ដីអំពី បញ្ហាបង្កើនកិច្ចសហប្រតិបត្តិការ អាស៊ី -​អឺរ៉ុប ក្នុងការគ្រប់​គ្រង ​បំ ណុលសាធារណះ ដើម្បីអភិវឌ្ឍន៍ចីរភាព។ ដំណាង នៃ​ប្រទេសជា​សមាជិក ASEP ទាំងឡាយ មានភារកិច្ចជំរុញរដ្ឋាភិបាលប្រទេសខ្លួន​ វាយ​តំលៃសុក្រិដ្ឋគោល នយោបាយហិរញ្ញវត្ថុរបស់ខ្លួន រួមជាមួយការកសាង​គោលនយោបាយ គ្រប់គ្រង់  បំណុលសាធារណះ  ក្នុងរយះពេលវែង និង​មធ្យម…ល។”

សន្និសីទដៃគូអន្តរសភានៃបណ្ដាប្រទេសអាស៊ី-អឺរ៉ុបលើកទី៧ បើកនៅទីក្រុងវៀងច័ន្ទ - ảnh 1
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung (http://baophutho.vn/)

          ក្នុងបទថ្លែងមតិ នៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖​ជាមួយតួនាទីជា តំណាងរបស់ប្រជាជន​និងដើម្បីប្រជាជន សមា
ជិក ASEP ទាំងឡាយ ត្រួវដើរតួនាទីមួយ ​ដែលមិន​អាចជំនួសបាន​ ក្នុងការធ្វើអោយ ស៊ីជំរៅថែមទៀត ការយល់ដឹងគ្នាទៅ​វិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការ រវាងអា
ស៊ី និង អឺរ៉ុប។ ស្ដីអំពី វិស័យសន្តិសុខស្បៀងអាហារ ប្រធានរដ្ឋសភា Nguyen Sinh Hung
 បានស្នើ  សមាជីក ASEP ទាំងឡាយ ត្រូវគាំទ្រ រាល់វិធានការ លើកកំពស់ ​ប្រសិទ្ធ​
ភាព​កសិកម្ម និងផលិតកម្មស្បៀងអាហារ សំដៅ ធានាសន្តិសុខ​ស្បៀង​អាហារ អោយ
សមាជិក ASEP និមួយៗ។ អះអាងនូវទស្សនកិច្ចការបរទេស​របស់វៀតណាម ប្រធាន
រដ្ឋសភា  Nguyen Sinh Hung បានលើកច្បាស់​ថា៖ វៀតណាម រក្សាគោលមាគា៍ កិច្ចការ
បរទេស  គឺ ពហុបែបភាវូបនីយកម្ម ពហុទឹសភាវូបនីយកម្ម ជាមួយទឹសស្លោកគឺ វៀត
ណាមជាមិត្ត ជាដៃគូទំនុកទុកចិត្ត និងជាសមាជិកមានការទទួលខុសត្រូវ ក្នុង សហគ មន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ