សន្និសីទថ្នាក់រដ្ឋមន្ត្រីស្តីពីភាពជាដៃគូសេដ្ឋកិច្ចវៀតណាម-អូស្ត្រាលីលើកទី៤

(VOVWORLD) - នាថ្ងៃទី ១៧ តុលា នៅទីក្រុង Adelaide សន្និសីទថ្នាក់រដ្ឋមន្ត្រីស្តីពីភាពជាដៃគូសេដ្ឋកិច្ចវៀតណាម-អូស្ត្រាលីលើកទី៤បានប្រព្រឹត្តទៅក្រោមសហអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងទេសចរណ៍អូស្ត្រាលី លោក Don Farrell ។

សន្និសីទនេះត្រូវបានរៀបចំឡើងក្នុងបរិបទដែលប្រទេសទាំងពីរទើបបានលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ទៅកាន់អូស្ត្រាលីកាលពីខែមីនា ឆ្នាំ ២០២៤។

សន្និសីទថ្នាក់រដ្ឋមន្ត្រីស្តីពីភាពជាដៃគូសេដ្ឋកិច្ចវៀតណាម-អូស្ត្រាលីលើកទី៤ - ảnh 1កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចវៀតណាម-អូស្ត្រាលីលើកទី៤ បានប្រព្រឹត្តទៅនៅទីក្រុង Adelaide ប្រទេសអូស្ត្រាលី។ រូបថត៖ Viet Nga/VOV-Australia

អញ្ជើញថ្លែងនៅក្នុងសន្និសីទ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung បានធ្វើអត្ថាធិប្បាយថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - អូស្ត្រាលី បន្តមានការអភិវឌ្ឍដ៏ខ្លាំងក្លានិងឥតឈប់ឈរនៅឆ្នាំនេះ។ ជាមួយនឹងការលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខែមីនា ឆ្នាំ២០២៤ វៀតណាមនិងអូស្ត្រាលីគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់គ្នាទៅវិញទៅមកក្នុងវិស័យជាច្រើន។

រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងទេសចរអូស្ត្រាលី លោក Don Farrell បានឲ្យដឹងថា ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅនេះ ពាណិជ្ជកម្មទ្វេភាគីរវាងអូស្ត្រាលី និងវៀតណាមបានឈានដល់កម្រិតខ្ពស់បំផុតគឺជាង ២៦ ពាន់លាន AUD ហើយវៀតណាមបានក្លាយទៅជាប្រភពភ្ញៀវទេសចរណ៍អន្តរជាតិមកកាន់អូស្ត្រាលីដែលមានកំណើនលឿនបំផុតមួយ ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩មក។

សន្និសីទថ្នាក់រដ្ឋមន្ត្រីស្តីពីភាពជាដៃគូសេដ្ឋកិច្ចវៀតណាម-អូស្ត្រាលីលើកទី៤ - ảnh 2អភិបាលរដ្ឋ South Australia លោកស្រី Frances Adamson បានស្វាគមន៍អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោកស្រី Phan Thi Thang រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលី លោក Don Farrell។ រូបថត៖ Viet Nga/VOV-Australia

នៅក្នុងសន្និសីទនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាដើម្បីស្នើវិធានការជំរុញខ្លាំងទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមនិងអូស្ត្រាលី បើកទិសដៅអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងនេះ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានវាយតម្លៃលើការអនុវត្តយុទ្ធសាស្ត្របង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមការងារស្តីពី ODA FDI និងពាណិជ្ជកម្ម; ផ្ទៀងស្តាប់របាយការណ៍ស្តីពីការអនុវត្តគំនិតផ្តួចផ្តើម សហគ្រាសត្រួសត្រាយផ្លូវ ដើម្បីជំរុញបរិយាកាសអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ