សន្និសីទទូទាំងប្រទេសជ្រួតជ្រាបនិងអនុវត្តន៍សេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី ១០ នីតិកាលទី ១៣
(VOVWORLD) - នាព្រឹកថ្ងៃទី ២០ តុលា នៅទីក្រុងហាណូយ ការិយាល័យនយោបាយ និងលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្សបានរៀបចំសន្និសីទថ្នាក់ជាតិដើម្បីជ្រួតជ្រាបនិងអនុវត្តន៍នូវសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ១០ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣។
ទិដ្ឋភាពទូទៅនៃសន្និសីទ (រូបថត៖ TTXVN) |
សន្និសិទនេះត្រូវបានធ្វើឡើងជាទម្រង់បន្តផ្ទាល់ រួមបញ្ចូលគ្នាតាមអ៊ីនធឺណិតតភ្ជាប់បណ្តាញពីមជ្ឈឹម។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ដឹកនាំអង្គសន្និសីទនៅសាលប្រជុំ Dien Hong - វិមានរដ្ឋសភា។
ក្នុងអង្គសន្និសីទ គណៈប្រតិភូបានស្តាប់ប្រធានបទចំនួន៣ រួមមាន៖ “ខ្លឹមសារសំខាន់ៗ ស្នូល ចំណុចថ្មីក្នុងសេចក្តីព្រាងរបាយការណ៍នយោបាយនៅមហាសន្និបាតបក្សលើកទី១៤ និងសេចក្តីព្រាងរបាយការណ៍បូកសរុបបញ្ហាទ្រឹស្តីមួយចំនួន និងការអនុវត្តជាក់ស្តែង ស្តីពីកិច្ចការផ្លាស់ប្តូរថ្មីតម្រង់ទិសសង្គមនិយម” ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនៅវៀតណាម”; “ខ្លឹមសារសំខាន់ៗ ខ្លឹមសារស្នូល និងចំណុចថ្មីនៅក្នុងសេចក្តីព្រាងរបាយការណ៍វាយតម្លៃរយៈពេល ៥ ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ ២០២១ - ២០៣០; ទិសដៅនិងភារកិច្ចសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០២៦ - ២០៣០ និងស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គម ថវិការដ្ឋឆ្នាំ ២០២៤ និងផែនការឆ្នាំ ២០២៥; ផែនការហិរញ្ញវត្ថុ - ថវិការដ្ឋសម្រាប់រយៈពេល ៣ឆ្នាំ ២០២៥ - ២០២៧; ចំពោះគោលនយោបាយវិនិយោគលើផ្លូវរថភ្លើងល្បឿនលឿននៅលើអ័ក្សខាងជើង-ខាងត្បូង; អំពីគោលនយោបាយបង្កើតទីក្រុង Hue ចំណុះមជ្ឈឹម”; អំពីការបូកសរុបការងារកម្មាភិបាលនៃមហាសន្និបាតជាតិលើក ទី១៣ និងការកសាងទិសដៅការងារកម្មាភិបាលសម្រាប់មហា សន្និបាតបក្ស លើកទី ១៤។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញថ្លែងក្នុងសន្និសីទ (រូបថត៖ TTXVN) |
អញ្ជើញថ្លែងមតិក្នុងអង្គសន្និសីទ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានស្នើដល់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កម្មាភិបាល និងបក្ខជនបន្តស្វែងយល់ឱ្យបានហ្មត់ចត់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយថែមទៀតនូវសេចក្តីសម្រេចចិត្តនៃសន្និសីទមជ្ឈិមលើក ទី១០ នៅក្នុងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ក្នុងបក្សទាំងមូលនិងប្រព័ន្ធនយោបាយ; ផ្តោតលើការបំភ្លឺយ៉ាងក្បោះក្បាយ ដើម្បីឲ្យកម្មាភិបាល បក្ខជន និងប្រជាជនយល់ច្បាស់អំពីទស្សនៈណែនាំស្នូលនៃសេចក្តីសម្រេចចិត្តនៃសន្និសីទមជ្ឈិមលើកទី១០ បង្កើតការស្រុះចិត្តខ្ពស់ក្នុងបក្ស និងសង្គម។
ទាក់ទិននឹងការរៀបចំសេចក្តីព្រាងឯកសារនៃមហាសន្និបាតបក្សលើកទី ១៤ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា ឯកសារដែលដាក់ជូនមហាសន្និបាតលើកទី ១៤ ត្រូវតែគិតគូរអំពីកម្រិតទ្រឹស្តី និងកម្រិតបញ្ញារបស់បក្សទាំងមូល ដោយឆ្លុះបញ្ចាំងពីក្រិត្យក្រមសត្យានុម័ត និន្នាការចលនាថ្មីនៃសម័យកាលនិងស្ថានភាពជាក់ស្តែងរបស់ប្រទេស; ឆ្លុះបញ្ចាំងពីដំណើរការនៃការទទួលមរតក បន្តនិងអភិវឌ្ឍនូវគុណធម៌ និងតម្លៃទាំងអស់នៃអតីតកាល បច្ចុប្បន្នកាល និងអនាគត ដោយចាំបាច់ត្រូវធ្វើជាម្ចាស់នៃស្មារតីស្នូលចំនួន ៣៖ ទីមួយ គឺសេចក្តីប្រាថ្នារបស់ប្រជាជនវៀតណាមក្នុងការស្ទុះឈានទៅមុខ និងរួមចំណែកដល់វឌ្ឍនភាពទូទៅនៃបដិវត្តន៍ពិភពលោក; ទីពីរ មហាសន្និបាតបក្សលើកទី ១៤ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ មហាសន្និបាតជំរុញយ៉ាងទូលំទូលាយនូវដំណើរការរៀបចំ ដើម្បីនាំប្រជាជនវៀតណាមចូលទៅក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍន៍ឈានទៅមុខលើគ្រប់វិស័យ; ទី៣ គឺស្មារតីនៃការពន្លឿន ការឈានដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាព៕