សន្និសីទប្រកាសលទ្ធផលពិនិត្យរបស់ការិយាល័យនយោបាយគណៈលេខា។
(VOV) /  
|
លោក Le Hong Anh សមាជិកការិយាល័យនយោបាយអចិន្ត្រៃយ៍គណៈលេខា |
VOV-នាថ្ងៃទី៩វិច្ឆិកានៅទីក្រុងហូជីមិញការិយាល័យនយោបាយវៀតណាម
បានរៀបចំសន្និសីទប្រកាសលទ្ធផលនៃការទិតៀននិងស្វ័យទិតៀនរបស់
ការិយាល័យនយោបាយគណៈលេខាតាមសេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើក
ទី៤បក្សកុម្មុយនីស្ដវៀតណាម (នីតិកាលទី១១) “បញ្ហាបន្ទាន់មួយចំនួនអំពីការ
កសាងបក្សនាបច្ចុប្បន្ន” ជាមួយបណ្ដាអតីតមន្ត្រីជាន់ខ្ពស់របស់បក្សនិងរដ្ឋ។
នៅទីនេះ លោក Le Hong Anh សមាជិកការិយាល័យនយោបាយអចិន្ត្រៃយ៍គណៈ
លេខាបានអះអាងថា៖ សេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១១អំពីការ
កសាងបក្សមានអត្ថន័យដ៏សែនសំខាន់ត្រូវបានបក្សទាំងមូលប្រជាជនទាំងមូលយកចិត្តទុកដាក់ជាពិសេសស្រុះចិត្តគំនិតគាំទ្រ។ ជាមួយមនោសញ្ជេតនានិងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះបក្សនិងបុព្វហេតុបដិវត្តរបស់បក្សនិងប្រជាជនវៀតណាម បណ្ដាអតីតមន្ត្រីជាន់ខ្ពស់របស់បក្សរដ្ឋបានរួមចំណែកមតិស្មោះត្រង់ជាច្រើនជាមួយ
ការិយាល័យនយោបាយគណៈលេខាមុនពេលការិយាល័យនយោបាយពិនិត្យទៅ
លើការទិតៀននិងស្វ័យទិតៀន។ ការិយាល័យនយោបាយគណៈលេខាគោរពប្រមូលផ្ដុំ
រាល់មតិរួមចំណែកនោះសំដៅពង្រីកគុណសម្បត្តិជំនះពុះពារលើកង្វះខាតគុណវិបត្តិ
ដើម្បីដឹកនាំបក្សទាំងមូលប្រជាជនទាំងមូលអនុវត្តភារកិច្ចកសាងនិងការពារមាតុ
ប្រទេសវៀតណាមសង្គមនិយម៕
-VOV