សន្និសីទប្រចាំឆ្នាំលើកទី ១១ របស់ក្រុមប្រឹក្សារពន្លឿនទេសចរណ៍អាស៊ី (CPTA)

(VOV) – ចាប់ពីថ្ងៃទី ៩ ដល់ទី ១២ តុលា សន្និសីទប្រចាំឆ្នាំលើកទី ១១ របស់ ក្រុមប្រឹក្សារពន្លឿនទេសចរណ៍អាស៊ី  (CPTA) ដោយប្រធានបទ “ទេសចរណ៍- ប្រភពកំលាំងដើម្បីអភិវឌ្ឍន៍ចីរភាព” នឹងរៀបចំឡើងនៅទីក្រុងហាណូយដោយ មានការចូលរួបរបស់ទីក្រុងធំចំនួន ៨ នៅអាស៊ី។ សន្និសីទនឹងប្រមូលផ្តុំវាយ
តំលៃចំពោះរាល់ការងារដែលបានដំណើរការក្នុងឆ្នាំទៅមិញកំណត់និងឯកភាព
ផែនការអនុវត្តគំរោងការណ៍ថ្មី។ ទន្ទឹមនឹងនោះ តំណាងនានានឹងលើកឡើង
វិធានការសហប្រតិបតិបត្តិការផ្សព្វផ្សាយរូបថតនិងទាក់ទាញភ្ញៀវទេសចរណ
ដើម្បីអភិវឌ្ឍន៍ទេសចរណ៍នៃបណ្ដាទីក្រុងជាសមាជិកឲ្យខ្លាំងក្លាថែមទៀត។
សន្និសីទប្រចាំឆ្នាំលើកទី ១១ របស់ CPTA ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង
ហាណូយ (វៀតណាម) នឹងរួមចំណែកលើកកំពស់តួនាទីនៃផ្នែកទេសចរណ៍
និងឋានៈរបស់ទីក្រុងចំពោះបណ្ដាទីក្រុងជាសមាជិក CPTA ក៏ដូចជាក្នុងតំបន់
អាស៊ី និយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ