សន្និសីទផ្នែកចក្ខុរោគសាស្ត្រទូទាំងប្រទេសឆ្នាំ២០១៦បានបើកនៅទីក្រុង Can Tho

(VOVworld)-នាព្រឹកថ្ងៃទី២០តុលានៅទីក្រុង Can Tho សមាគមផ្នែកចក្ខុរោគសាស្ត្រ
វៀតណាម បានរួមសហការជាមួយមន្ទីរពេទ្យភ្នែកមជ្ឈឹមរៀបចំសន្និសីទផ្នែកចក្ខុរោគ
សាស្ត្រទូទំាងប្រទេសឆ្នាំ ២០១៦។ តំណាងវៀតណាមនិងអន្តរជាតិជាង១.៤០០នាក់
បានចូលរួមក្នុងសន្និសិទ នេះ។ សន្និសីទផ្នែកចក្ខុរោគសាស្ត្រវៀតណាមបានរៀបចំ
ជារៀងរាល់ឆ្នាំដោយមានការចូលរួម របស់សាស្ត្រាចា្យ វេជ្ជបណ្ឌិត អ្នកបច្ចេកទេស
ជំនាញខាងចក្ខុទូទាំងប្រទេសក៏ដូចជា សាស្ត្រាចារ្យ វេជ្ជបណ្ឌិតអន្តរជាតិមកពីគ្រប់
ទិសទីលើពិភពលោក។ ថ្លែងមតិនៅក្នុង សន្និសីទនេះ បណ្ឌិត វេជ្ជបណ្ឌិត Nguyen
Xuan Hiep នាយកមន្ទីពេទ្យភ្នែកមជ្ឈឹមបាន សង្កត់ធ្ងន់ថា៖

“គោលដៅរួមគឺកាត់បន្ថយអត្រាភាពពិការភ្នែកដែលអាចជៀសវាងបានសម្រាប់អ្នក
ជំងឺអាយុ៥០ ឆ្នាំឡើងទៅពី១,៨%ចុះនៅត្រឹម១,៦%ក្នុងឆ្នាំ២០២០។ យើងនឹងត្រូវកែ
លំអរការទាក់ទង ផ្ទាល់ទៅនឹងសេវាថៃទាំភ្នែកគ្រប់ជ្រុងជ្រោយដោយរួមបញ្ចូលជាមួយ
ប្រព័ន្ធសុខាភិ បាលទំនើបទូទាំងប្រទេសផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ