សន្និសីទផ្លាស់ប្ដូរថ្មី និងលើកកម្ពស់​សើប្រសិទ្ធភាពនៃ​សកម្មភាព​របស់​សហគ្រាសរដ្ឋ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ខែតុលានៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានធ្វើជាអធិបតី ក្នុងសន្និសីទផ្លាស់ប្ដូរថ្មី និងលើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពរបស់សហគ្រាសរដ្ឋ។
សន្និសីទផ្លាស់ប្ដូរថ្មី និងលើកកម្ពស់​សើប្រសិទ្ធភាពនៃ​សកម្មភាព​របស់​សហគ្រាសរដ្ឋ - ảnh 1 សន្និសីទផ្លាស់ប្ដូរថ្មី និងលើកកម្ពស់សើប្រសិទ្ធភាពនៃសកម្មភាពរបស់សហគ្រាសរដ្ឋ (រូបថត៖ chinhphu.vn)

យោងតាមរបាយការណ៍ដែលបានបកស្រាយនៅក្នុងសន្និសីទនេះបានឲ្យដឹងថាចាប់ ពីឆ្នាំ ២០១៦ ដល់ខែមិថុនាឆ្នាំ ២០១៩ ប្រទេសជាតិបានធ្វើភាគហ៊ុនភារូបនីយកម្មសហគ្រាសចំនួន ១៦២ អង្គភាព។ ចំណូលសរុបពីការធ្វើភាគហ៊ុនភារូបនីយកម្មសហគ្រាស និងការដកទុនសម្រេចបានប្រមាណ ២១៨ ២៦០ លានដុងពោលគឺកើនឡើង ២,៨ ដងនៃចំណូលសរុបពីការធ្វើភាគហ៊ុនភារូបនីយកម្មសហគ្រាស និងការដកទុនដំណាក់កាល ៥ ឆ្នាំមុន។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃថា នេះគឺជាលទ្ធផលជាវិជ្ជមាន។

“នាបច្ចុប្បន្ននេះ នៅមានសតិអារម្មណ៍មិនចង់ផ្លាស់ប្ដូរថ្មី ដោយ សារផល ប្រយោជន៍ បុគ្គល និងផលប្រយោជន៍របស់ផ្នែក វិស័យ និងអំពើពុករលួយ។ ហេតុដូច្នេះហើយ យើងចាំបាច់ត្រូវជំនះពុះពារលើស្ថានភាពទាំងនេះ ដើម្បីសហគ្រាសរដ្ឋ រួមជាមួយប្រព័ន្ធនយោបាយ ដើរតួនាទីដ៏សំខាន់ទៅក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែលបក្សនិងរដ្ឋកំពុងដឹកនាំយ៉ាងប្ដូរផ្ដាច់ផងដែរ”។

លើសពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសហគ្រាសរដ្ឋបន្តលើកកម្ពស់សមត្ថភាពអភិបាលកិច្ចរបស់ខ្លួន សុក្រឹតប្រព័ន្ធប្រតិបត្តិការ លើកម្ពស់លក្ខណៈម្ចាស់ការ និងវិន័យ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សម្ព័ន្ធក្រុមហ៊ុន និងអគ្គក្រុមហ៊ុនផងដែរ។

នៅក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue បានអះអាងថាសហគ្រាសដែលបានធ្វើភាគហ៊ុនភារូបនីយកម្ម និងដកទុនរដ្ឋគឺសុទ្ធតែជាសហគ្រាសធំៗ ព្រមទាំងលើកឡើងអំពីកំហិតមួយចំនួនក្នុងការធ្វើភាគហ៊ុនភាវូប នីយកម្ម នោះគឺការជំពាក់ជំពិនអំពីរបៀបរបប និងការចាត់តាំងអនុវត្តន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ