សន្និសីទផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមបក្សនីតិកាលទី១១
|
អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Nguyen Manh Hien (http://www.monre.gov.vn/) |
(VOV)_នាព្រឹកថ្ងៃទី ១៦សីហា នៅទីក្រុងហាណូយ ក្រសួងធនធាននិងបរិស្ថាន
វៀតណាមបានរៀបចំសន្និសីទផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីការបន្តផ្លាស់ប្តូរថ្មី
គោលនយោបាយច្បាប់ដីធ្លី ក្នុងដំណាក់កាលជំរុញខ្លាំងការផ្លាស់ប្តូរថ្មីលើគ្រប់វិស័យ
និងសេចក្ដីសម្រេចចិត្ត អំពីភាពម្ចាស់ការទប់ទល់នឹងបំរែបំរួលអាកាសធាតុ បង្កើនការ គ្រប់គ្រងធនធាននិងការពារបរិស្ថាន។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានវៀតណាម លោក Nguyen Manh Hien បានសង្កត់ធ្ងន់ថា÷
“ ដើម្បីនាំបណ្ដាការផ្តួចផ្ដើមគំនិតនៃសេចក្ដីសម្រេចចិត្តចូលក្នុងជិវភាពរស់នៅ ផ្សព្វផ្សាយនិងប្រែខ្លឹមសារទៅជាសកម្មភាពជាក់ស្ដែង ដើតួនាទិដ៏សែនសំខាន់ ដើម្បីបង្កើតឯកភាពពីការយល់ដឹង ដល់ការធ្វើសកម្មភាព។”
នៅសន្និសីទនេះដែរ ដំណាងជាច្រើននាក់បានស្នើថា÷ ត្រូវប្រមូលផ្តុំលើកកំពស់ប្រ
សិទ្ធិភាពការគ្រប់គ្រងរដ្ឋអំពីដីធ្លី ជំរុញខ្លាំងការកែទម្រង់រដ្ឋបាលតាមទិសជំហរ តម្លារភាព អភិវឌ្ឍន៍គ្រប់សេវាកម្មអំពីដីធ្លី…។ល៕