សន្និសីទមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ានពិភាក្សាអំពីអាទិភាពចំនួន៨ក្នុងសរសរសេដ្ឋកិច្ចអាស៊ាន

សន្និសីទមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ានពិភាក្សាអំពីអាទិភាពចំនួន៨ក្នុងសរសរសេដ្ឋកិច្ចអាស៊ាន - ảnh 1
សន្និសីទមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ានពិភាក្សាអំពីអាទិភាពចំនួន៨ក្នុងសរសរសេដ្ឋកិច្ចអាស៊ាន

          (VOV)_សន្និសីទមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ាន( SEOM) បានប្រារព្វឡើង​ នា
ព្រឹកថ្ងៃទី១​សីហា នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ ដើម្បីត្រៀមរៀបចំអោយ​សន្និសីទរដ្ឋ
មន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៤៨និងសន្និសីទទាក់ទិននានា។ ចូល​រួមសន្និសីទលើក
នេះមានមន្ត្រីជាន់ខ្ពស់មនកពីប្រទេសអាស៊ានទាំង១០ និង​អគ្គលេខាធិការរងអា
ស៊ាន។ គណៈប្រតិភូវៀតនាមដឹកនាំដោយលោកស្រី ​Nguyen Quynh Nga ប្រធាន SEOM វៀតណាម បានអញ្ជើញចូលរួម។ ​ក្នុង​រយៈ​ពេល២ថ្ងៃដំណើរកិច្ចប្រជុំ មន្ត្រីសេដ្ឋ
កិច្ចជាន់ខ្ពស់របស់អាស៊ាន នឹងពិភាក្សានិង​ឯកភាពអំពីខ្លឹមសារនានា ដើម្បីបាន
ដាក់ជូនសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៤៨ (AEM 48) និងសន្និសីទទាក់
ទិននានាដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ​ដល់ថ្ងៃទី៦ សីហា នៅទីក្រុងវៀងច័ន្ទ។
 តាមគំរោង AEM48 នឹងពិភាក្សាអំពី​បញ្ហា​ដែលបានយកមកពិភាក្សានៅក្នុងសន្និ
សីទចង្អៀត រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី២២ នៅទីក្រុងចៀងម៉ាយ (ថៃ) មាខែ
មេសារកន្លងទៅ ហើយប្រមូលផ្តុំពិភាក្សាអំពីវិស័យអាទិភាពចំនួន៨ នៃសរសរទ្រូង
សេដ្ឋកិច្ចអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ